Ad Code

ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​ទំពួន​ម្នាក់ ​​​ចង.ក​ធ្វើ​អត្តឃាត ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ



រតនគិរី ​៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន សម្រេចចិត្ត​បញ្ចប់​ជីវិត​ខ្លួនឯង​ ចោល​កូន​និង​ចៅ ​ខណៈ​មាន​ជំងឺ​​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​ហើយនោះ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​សៅរ៍​ ១​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​​ នៅ​ចំណុច​លើផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។​

​លោក ជាង ហឿង នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​យក្ខ​ឡោម បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ធ្វើអត្តឃាត​ខ្លួនឯង​ឈ្មោះ ចេក រឹង អាយុ​៧៥​ឆ្នាំ ជនជាតិ​ទំ​ពួន មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​យក​ខ្សែ​អង្រឹង​ប្រវែង​២​ម៉ែត្រ​ទៅ​ចង​.​កជាប់​នឹង​ធ្នឹម​ផ្ទះ ក្រោយមក​សាច់ញាតិ​បាន​ទៅ​ប្រទះឃើញ​ហើយ​មានការ​ឆោឡោ​តែម្តង​។​

​លោក​ថា មូលហេតុ ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​ឆ្នាំ​ហើយ​តែ​ព្យាបាល​មិនជា​សះស្បើយ​សោះ ទើប​ពេលនេះ​គាត់​សម្រេចចិត្ត​បញ្ចប់ជីវិត កុំ​ឲ្យ​កូនចៅ​ពិបាកចិត្ត​ដោយសារ​គាត់​។​

ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើត​ហេតុ ​ឃើញ​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​កាត់​ខ្សែ​អង្រឹង​យកមក​ក្រោមផ្ទះ​ដើម្បី​តម្កល់សព​ទុក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​ទំពួន​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu