ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ធ្នូ ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នារក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សថ្ងៃច័ន្ទ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ធ្នូ ២០១៨ នៅសាលមហាស្រពកោះពេជ្រនៃមជ្ឈមណ្ឌលសន្តិបាតនិងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ពិធីនេះ បានធ្វើឡើង ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៣៥០០នាក់ ។
លោកឃួង ស្រេង បានបញ្ជាក់អោយដឹងថា ពិធីនេះបានធ្វើអោយអាជ្ញាធររាជធានីភ្នំពេញ នឹងចូលការគោរពសិទ្ធិមនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ៕
Source: Kampuchea Thmey Daily
0 Comments