Ad Code

លោក​ផ្កាយ​២​ដែល​បាញ់បោះ​សេរី​អស់​៨​គ្រាប់​នៅ​សង្កាត់​និរោធ​ មិនទាន់​បញ្ជូន​ទៅណា​ទេ



ភ្នំ​ពេ​ញ ៖ ប្រភព​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​រហូតមកដល់​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ​ លោក​ផ្កាយ​២​នគរបាល​ព្រំដែន​គោក​ក្រសួងមហាផ្ទៃ​ ដែល​បាញ់បោះ​សេរី​ទាំង​កណ្តាល​យប់​មក​នោះ​ គឺ​មិនទាន់​បញ្ជូន​ទៅណា​ទេ​ដោយ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។



មន្ត្រី​នគរបាល​ដដែល​បាន​និយាយ​ថា ​មូល​ហេតុ​ដែល​ថ្នាក់លើ​មិនទាន់​អនុញ្ញាត​ឲ្យ​បញ្ជូន​លោក​ផ្កាយ​២​ឈ្មោះ​ប្រាក់ តូច​វាសនា មុខងារ​ជា​អនុប្រធាន​នាយកដ្ឋាន​ព្រំដែន​គោក​ដែល​បង្ក​ការ​បាញ់បោះ​ទាំង​កណ្តាល​អធ្រាត្រ​នា​យប់​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ស្ថិតនៅ​មុខ​ផ្ទះ​របស់​លោក​លេខ​២C​ផ្លូវ​លេខ​៦៦៦​ ភូមិ​តាងៅ​ក្រោម​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ ដោយ​បាញ់​អស់​៨​គ្រាប់​នោះ​នៅ​មិនទាន់​បញ្ជូន​ទៅ​តុលាការ ឬ អង្គភាព​សាមី​ឡើយ​មកដល់​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ​។



មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ​យោង​តាម​ការ​សួរ​ចម្លើយ ​គឺ​លោក​ផ្កាយ​២​ខាងលើ​បាញ់បោះ​ឡើងលើ​អស់​៨​គ្រាប់​ដោយ​មិន​រង​របួស​ដល់​មនុស្ស​ម្នា​នោះ​ គឺ​ដោយសារ​លោក​ខឹង​ប្រពន្ធ​វា​ខុសពី​ចម្លើយ​សារភាព​ដំបូង​ថា​ មកពី​មាន​បុរស​ម្នាក់​មក​ឈរ​ក្បែរ​រថយន្ត​របស់លោក​ដែល​ចត​មុខផ្ទះ​ទំនងជា​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ខ្វី​មួយ​ទើប​លោក​បាញ់​បង្អើល​តែម្តង​ទៅ​។ ទោះជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ការ​បាញ់បោះ​រហូតដល់​៨​គ្រាប់​ហើយ​មិនទាន់​មានទោស​ដូច​ឧ​ត្ត​ម​សេនីយ៍​មុនៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu