ការិយាល័យអាកាសធាតុជាតិបាននិយាយនៅថ្ងៃសុក្រថា ប្រទេសអូស្ត្រាលីទំនងជានឹងត្រូវឆ្លងកាត់ខែធ្នូក្តៅបំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមកដោយជំរុញឲ្យមានការហាមឃាត់ដុតភ្លើង ការព្រមានអំពីសុខភាពហើយហ្វូងមនុស្សដ៏ធំបានព្យាយាមមុជទឹកនៅឆ្នេរសមុទ្រ។
ក្នុងនាមជាទីក្រុងក្តៅបំផុតរបស់ប្រទេស, Marble Bar នៅភាគពាយ័ព្យដាច់ស្រយាលគឺបានទទួលរងនូវថ្ងៃក្តៅបំផុតដែលមិនធ្លាប់មានហើយអ្នកព្យាករណ៍បាននិយាយថា កំដៅនឹងរីករាលដាលទៅភាគអាគ្នេយ៍ជាទីដែលទីក្រុងធំៗដូចជា ស៊ីដនី, មេលប៊ន និង អាដេឡៃ នឹងត្រូវស៊ូទ្រាំជាមួយសីតុណ្ហភាពជាមធ្យមប្រចាំខែរហូតដល់ទៅ១៦អង្សាសេខ្ពស់ជាងធម្មតា។
រាជធានីកង់បេរ៉ាបានត្រៀមខ្លួនសម្រាប់ថ្ងៃនៃខែធ្នូក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាពោលគឺ៣៩អង្សាសេនៅថ្ងៃសៅរ៍។
ខែធ្នូគឺជាការចាប់ផ្តើមនៃរដូវក្ដៅ Southern Hemisphere។ខែមករានិងខែកុម្ភៈអាចក្តៅជាងនេះ។
សម្រាប់៤ភាគ៥នៃប្រជាជនអូស្ត្រាលីចំនួន២៥លាននាក់ដែលរស់នៅលើឆ្នេរសមុទ្រ, រដូវក្តៅគឺត្រូវដេកហាលថ្ងៃលើឆ្នេរសមុទ្រ មើលកីឡាគ្រីកឃីតឬទាំងពីរ។
ប៉ុន្តែសីតុណ្ហភាពខ្ពស់មិនធម្មតាបានបន្ថែមនូវភាពអស់កម្លាំងសម្រាប់សេដ្ឋកិច្ចកសិដ្ឋានមួយដែលកំពុងងើបឡើងវិញពីគ្រោះរាំងស្ងួតរយៈពេលមួយឆ្នាំ។អ្នកស្រី Laureta Wallace អ្នកនាំពាក្យសហព័ន្ធកសិករជាតិបាននិយាយថា “កសិករភាគច្រើននឹងទទួលបានទឹកភ្លៀងមុនបុណ្យណូអែលប៉ុន្តែផលប្រយោជន៍របស់វានឹងត្រូវបានរលាយដោយសាររលកកំដៅ។ ទឹកគឺជាបញ្ហា”។ការព្រមានរបស់ការិយាល័យឧតុនិយមអំពី “រលកកម្តៅខ្លាំងបំផុត” ដែលជាប្រភេទខ្ពស់បំផុតរបស់ខ្លួនគឺរួមបញ្ចូលទាំងទីក្រុងស៊ីដនីផងដែរសម្រាប់រយៈពេល៣ថ្ងៃខាងមុខ។
សីតុណ្ហភាពនៅតំបន់ជាយក្រុងស៊ីដនីត្រូវបានគេព្យាករណ៍ថានឹងឡើងដល់៤០អង្សាសេ។
អាជ្ញាធរសុខាភិបាលបានចេញការព្រមានសម្រាប់ស្ត្រីមានផ្ទៃពោះ ទារក អ្នកដែលមានអាយុលើស៦៥ឆ្នាំនិងអ្នកដែលមានបញ្ហាសួតចាប់តាំងពីកម្តៅព្រះអាទិត្យបានបំផ្លាញគុណភាពខ្យល់៕ REUTERS
Source: Kampuchea Thmey Daily
0 Comments