Ad Code

អស្ចារ្យ​ណាស់ ! OPPO R17 Pro ស៊ីដាច់​គេ​ ថតរូប​ពេលយប់​ច្បាស់​កប់​ស៊េរី​



ភ្នំពេញ ​៖ ​ប្រិយមិត្ត​ប្រាកដជា​ធ្លាប់​ដឹង​មក​ហើយ​ថា OPPO ​កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​មែនទែន​ពី​អតិថិជន​ទូទាំង​សកលលោក​។​ ទីផ្សារ ​និង​ភាព​ពេញនិយម​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ពី​OPPO គឺ​គុណភាព​នៃ​រូបថត​ស៊ែ​ល​ហ្វី ល្បឿន​ នៃ​ម៉ាស៊ីន​ និង​ការ​រចនា​រូបរាង​តែម្ដង​។​

ថ្មីៗ​នេះ OPPO មិនបាន​សម្ងំ​លាក់ខ្លួន​ព្រងើយកន្តើយ ​និង​មិន​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ​ដោយ​បាន​ចេញ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​មួយទៀត​ ដែល​ស្ថិតនៅ​ត្រកូល R គឺ OPPO R17 Pro ដែល​នាំយក​លក្ខណៈ​ពិសេស នៃ​ការ​ថតរូប​ពេលយប់​មិន​ចាញ់​កាមេរ៉ា​អាជីព​ប៉ុន្មាន​ឡើយ​។​

ដំណើរការ ​នៃ​ការអភិវឌ្ឍន៍​តាម​ជំនាន់​កំពូល​ស្មា​ត​ហ្វូ​ន​របស់ OPPO ត្រកូល R ផ្ដោតទៅលើ​គុណភាព ​នៃ​រូបថត​នោះ​ គឺ​ចាប់តាំងពី​ម៉ូ​ដែល​R9 មកម្ល៉េះ ​រួច​ក៏​បន្ត​មកដល់​ម៉ូ​ដែល​R15 ព្រោះ​វា​តែង​តែ​ជា​អ្នកដឹកនាំ​ឈានមុខ​គេ​ទៅលើ Camera Phone​។



មុខងារ​ដ៏​លេចធ្លោ​ជាងគេ​របស់​ម៉ូ​ដែល OPPO R17 Pro គឺ​ការថតរូប​ច្បាស់​ខ្លាំង​នៅពេល​យប់​។​ ហេតុអ្វី​បានជា OPPO R17 Pro ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន King of Low Light?​។ ​OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈានមុខ ដោយ​បំពាក់​មក​ជា​មួយ​នូវ​កាមេរ៉ា ក្រោយ​បី​គ្រាប់ ដែល​កាមេរ៉ា​ទី​១ គឺជា​ប្រភេទ​កាមេរ៉ា​មេ​មាន​ទំហំ 12 MP (​មេ​ហ្កា​ភិ​គ​សែ​ល​) និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព ​នៃ​កម្រិត​ពន្លឺ​ពី F1.5/F2.4​។​

ចំណែកឯ​កាមេរ៉ា​ទី​២ ជា​ប្រភេទ Depth Sensor ទំហំ 20 MP ហើយ​និង​កាមេរ៉ា​ទី​៣​ ជា​ប្រភេទ​កាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​OIS​អម​មកជា​មួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើ​ឲ្យ​ការថតរូប​ទទួលបាន​គុណភាព​ខ្ពស់​កប់​ស៊េរី ដែល​ស្មា​ត​ហ្វូ​ន​ធម្មតា​មិនអាច​ធ្វើបាន​ដូច​ឡើយ​។ វា​មាន​មុខងារ Multi-Frame Noise Reduction ដែល​មុខ​ងារ​នេះ ធ្វើ​ឲ្យ​ការថតរូប​ច្រើន​សន្លឹក​បង្គំ​ចូលគ្នា ដើម្បី​កាត់បន្ថយ​នូវ​គ្រាប់ Noise ដែលមាន​នៅលើ​រូប​ភាព និង​ធ្វើ​ឲ្យ​រូបភាព​កាន់តែច្បាស់​ល្អ​។

​មាន​ទូរស័ព្ទ​ដែល​អាច​ថតរូប​ស្អាត​នៅពេល​យប់​ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ​សំខាន់​ត្រូវតែ​កាន់​ថ្ម​ថែម​ទៀត​។ ចំណុច​លេចធ្លោ​របស់ R17 Pro មួយ​នេះ​គឺ ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប​ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ​គឺ 10V5A ស្មើនឹង​ថាមពល​សាក 50W ដែល​អាច​ឲ្យ​អ្នក​សាក​ថ្ម​កាន់តែ​លឿន​ជាង​មុន​បាន​ដល់​ទៅ​40%​ក្នុង​រយៈពេល 10 នាទី​ហើយ​វា​ប្រើពេល​ត្រឹមតែ​ជាង 40​នាទី​ នឹង​អាច​សាក​ថ្ម​ដែលមាន​ទំហំ​សរុប 3700 mAh​ឲ្យ​ពេញ​បាន​។​

ដូច្នេះ​ មិនបាច់​បារម្ភ​ច្រើន​ទេ​ចំពោះ​រូបថត​នៅ​ទី​ងងឹត ព្រាល អត់​ច្បាស់ និង​ទូរស័ព្ទ​ឆាប់​អស់​ថ្ម​នោះ​ទេ​!​។​ ចំពោះ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប​លេង ហើយ​ផូស​ត៍​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​ពិត​ជា​មិន​ខកបំណង​ទេ ជាមួយ OPPO R17 Pro ជាពិសេស​ត្រៀម​ថតរូប​កាំជ្រួច​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​តែម្ដង​៕​

 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu