Ad Code

ថ្ងៃទី​២៧​ធ្នូ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២១​ករណី ​ឃាត់​ជនសង្ស័យ​៣៩​នាក់​



​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​២១​ករណី ឃាត់​៣៩​នាក់ (​ស្រី​៩​នាក់​) វត្ថុតាង​ចាប់យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ៣៨,៣៦​ក្រាម និង ១១​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ១៤​ករណី ឃាត់ ២៨​នាក់ (​ស្រី ៨​នាក់​) និង​ប្រើប្រាស់ ៧​ករណី ឃាត់ ១១​នាក់ (​ស្រី ១​នាក់​) ។ អនុវត្ត​ដីកា ​៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់ ។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ ៣​ករណី ឃាត់ ៦​នាក់ (​ស្រី ២​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ១១​នាក់ ជួញដូរ ០​នាក់​/២៨​នាក់ និង​ប្រើប្រាស់ ១១​នាក់​/១១​នាក់។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ ឆ្នាំ​២០១៨ សមត្ថកិច្ច​បង្ក្រាប សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សា​ទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ត​ដីកា ​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។ សម្ភារៈ ចាប់យក រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ សរុប 7944​ករណី ឃាត់​មនុស្ស 16055​នាក់ ស្រី 1328​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញ​ដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 5012​ករណី ឃាត់ 8998​នាក់ (​ស្រី 908​នាក់​) និង​ប្រើប្រាស់ 2932​ករណី ឃាត់ 7057​នាក់ (​ស្រី 420​នាក់​)។

អនុវត្ដ​ដីកា ​៖ 239​ដីកា ឃាត់ 231​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 533kg 404,2g និង 272​កញ្ចប់ កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu