Ad Code

ស្រា​បៀរ​ថៃ​ហ្គ័​រ​ នឹង​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩នៅ Pub Street និង Le Moon



រាជធានី​ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​ នឹង​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ Pub Street ក្រុង​សៀមរាប និង Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​ដ៏​វិសេសវិសាល​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​អ្នកចូលរួម​កម្មវិធី​សប្បាយ​អឹកធឹក និង​ទទួល​អំណរ​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​

កម្មវិធី​ពិសេស​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៦ ល្ងាច​រហូតដល់​យប់​ជ្រៅ និង​ប្រព្រឹត្តធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា​នៅតាម​ទីតាំង​នីមួយៗ​ខាងលើ ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារា​ល្បីៗ​ជាតិ និង​អន្តរជាតិ​ដូចជា​ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ​កញ្ញា Riviere, ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ​កញ្ញា Cathrin, ឌី​ជេ​វ័យក្មេង​ស្រស់​សោភា​កញ្ញា Rose Candy, ឌី​ជេ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក Nick, និង​ពិធីករ​រូបរាង​ស្រស់​សង្ហា​លោក Yaro​។

សូម​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឲ្យ​បាន​ច្រើន​កុះករ និង​រាំរែក​កម្សាន្ត​សប្បាយ​នៅក្នុង​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​ទាំងនេះ​ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស និង​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង​ឈ្នះ​រង្វាន់​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​

​តោះ​យើង​ត្រៀមខ្លួន​រាប់​ថយក្រោយ​សម្រាប់​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​!!!

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ២០១៩ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ : www.facebook.com/TigerBeerKH​។​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu