ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ សហភាពការងារកម្ពុជា (Cambodian Labour Canfederation) បាននាំគ្នាប្រារព្ធអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧០ ក្រោមប្រធានបទ "សិទ្ធិសហជីព សន្តិសុខ និងសុវត្ថិភាពការងារ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលមង្គលឧត្តម ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នក ចូលរួមប្រមាណ៤០០នាក់។
កម្មវិធីនេះ ដឹកនាំដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ហើយអ្នកចូលរួមជាវាគ្មិនរួមមាន លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC), លោក វីលៀម ខនខ្លីន នាយកមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាព ការងារអន្តរជាតិ (ACILs), លោកស្រី Jos Huber តំណាងក្រសួងការបរទេសហុល្លង់ និងមានការចូលរួមពីតំណាងសហជីពសំខាន់ៗជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments