កោះកុង ៖ នៅវេលាម៉ោងជិត២រសៀល ថ្ងៃទី៩ធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កោះកុង ដោយសាររថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកម៉ូតូមួយគ្រឿងពីក្រោយ ដែលជិះដោយឪពុកកូនពីរនាក់ បណ្តាលឲ្យម៉ូតូចូលទៅក្រោមរថយន្ត ហើយពីរនាក់ឪពុកកូនរងរបួសធ្ងន់។
យោងតាមសមត្ថកិច្ច ជនរងគ្រោះជាឪពុកមានឈ្មោះ កប ពៅ អាយុ៣២ឆ្នាំ និងកូនប្រុសម្នាក់អាយុ ៤ឆ្នាំ រួមដំណើរជាមួយគ្នា។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង តែដោយសារតែសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យត្រាត ប្រទេសថៃ ដើម្បីសង្គ្រោះបន្ត៕
Source: Kampuchea Thmey Daily
0 Comments