Ad Code

ថ្ងៃទី​៧​ធ្នូ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២០​ករណី និង​ឃាត់​ជនសង្ស័យ​៥១​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន២០​ករណី ឃាត់៥១​នាក់ (​ស្រី៤​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ២៧៣,៤៣​ក្រាម និង ៣៩​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១៩,៦៩​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​រួមមាន ជួញដូរ១៣​ករណី ឃាត់២៥​នាក់ (​ស្រី២​នាក់​) និង​ប្រើប្រាស់៧​ករណី ឃាត់២៦​នាក់ (​ស្រី២​នាក់​)។ អាវុធហត្ថ បង្ក្រាប​ជួញដូរ៣​ករណី ឃាត់៦​នាក់ (​ស្រី០​នាក់​) និង​ប្រើប្រាស់១​ករណី ឃាត់១​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន២៦​នាក់ ជួញដូរ០​នាក់​/២៥​នាក់ និង​ប្រើប្រាស់២៦​នាក់​/២៦​នាក់។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល១១ខែ ឆ្នាំ​២០១៨ សរុប7328​ករណី ឃាត់​មនុស្ស 14742​នាក់ ស្រី1215​នាក់ (​ជនបរទេស276​នាក់ ស្រី45​នាក់ មាន18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់​ចែង​ដាំ​ដុះ4617​ករណី ឃាត់8281​នាក់ (​ស្រី 848​នាក់​) និង​ប្រើប្រាស់ 2711​ករណី ឃាត់ 6461​នាក់ (​ស្រី 376​នាក់​)។

អនុវត្ត​ដីកា ​៖ 217​ដីកា ឃាត់ 210​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 526kg 163,2g កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធខ្លី 25​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ សរុប 7482​ករណី ឃាត់​មនុស្ស 15045​នាក់ ស្រី 1231​នាក់ (​ជនបរទេស 276​នាក់ ស្រី 45​នាក់ មាន 18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4703​ករណី ឃាត់ 8433​នាក់ (​ស្រី 855​នាក់​) និង​ប្រើ​ប្រាស់ 2779​ករណី ឃាត់ 6612​នាក់ (​ស្រី 376​នាក់​)។

អនុវត្ត​ដីកា ​៖ 219​ដីកា ឃាត់ 212​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 527kg 548,26g និង 316​កញ្ចប់ កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធខ្លី 25​ដើម និង អាវុធ​វែង 13​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu