Ad Code

និស្សិត​ស្ម័គ្រចិត្ត​ខ្មែរ​ទាំងអស់ ​តាមរយៈ​អង្គការ​CYA នឹង​ទទួល​បាន​បទពិសោធន៍ ការ​ពង្រឹង​ជំនឿ​ចិត្ត ចំណេះដឹង​ផ្នែក​ភាសា ​និង​ធ្វើ​ឲ្យ​ខ្លួនឯង​ជា​មនុស្ស​រឹងមាំ



​ភ្នំពេញ ​៖ និស្សិត​ស្ម័គ្រចិត្ត​ខ្មែរ​ទាំងអស់ តាមរយៈ​អង្គការ សកម្មភាព​យុវជន​កម្ពុជា​( CYA ) នឹង​ទទួល​បាន​បទពិសោធន៍ ការពង្រឹង​ជំនឿ ជឿចិត្ត​លើ​ខ្លួនឯង ការទទួលបាន​ចំណេះដឹង​ផ្នែក​ភាសា​បរទេស​ផ្សេងៗ​ ជុំវិញ​ពិភពលោក ដោយ​ពួកគាត់ អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ ​ទាំង​ចំណេះដឹង និង​វប្បធម៌ តាមរយៈ​ការ​និយាយ​ភាសា​បរទេស​ជាប្រចាំ​ ជាមួយ​ចម្រុះ​ជាតិសាសន៍ ហើយ​ពួកគាត់​នឹង​ធ្វើ​ឲ្យ​ខ្លួនឯង ជា​មនុស្ស​ដែល​រឹងមាំ​។​

នេះ​បើតាម​ការបញ្ជាក់​របស់​ លោក ស៊ន សុផាត ប្រធាន​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​( CYA )​ ក្នុង​
​វេទិកា​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​បាន​ធ្វើឡើង ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​មហា​វិទ្យាល័យ​ZAMAN ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​មាន​និស្សិត​មកពី​មហាវិទ្យាល័យ​នានា​ប្រមាណ​ជិត​៣០០​នាក់​។​

លោក ស៊ន សុផាត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា វេទិកា​ស្ម័គ្រចិត្ត​អន្តរជាតិ​នេះ​ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ផ្តល់​ព័ត៌មាន​ដល់​យុវជន​ពិសេស​និស្សិត​ខ្មែរ​ទាំងអស់ ដែល​ចាប់​អារម្មណ៍​ទៅលើ​ការងារ​ស្ម័គ្រចិត្ត​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ពួកគាត់​អាច​ចូលរួមបាន​ ដោយ​ការ​ស្ម័គ្រចិត្ត។ CYA ​មាន​ការងារ​ស្ម័គ្រ​ចិត្តច្រើន មាន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ហើយ​រៀងរាល់​ឆ្នាំ​យើង​តែង​បាន​បញ្ជូន​និស្សិត​ស្ម័គ្រ​ទៅ​ក្រៅ​ប្រទេស​រហូត។

ដោយឡែក ​ឆ្នាំនេះ ​តាមរយៈ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ ( CYA )​ យើង​បាន​បញ្ជូន​និស្សិត​ស្ម័គ្រ​របស់​យើង​បាន​ចំនួន​ជាង​៧០​នាក់ ទៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ជប៉ុន ចិន ហុងកុង តៃវ៉ាន់ ឥណ្ឌូណេស៊ី និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដូចជា​បារាំង អាល្លឺម៉ង់ អេស្តូនា​។​

លោក​បាន​បន្តថា នេះ​ជា​ព័ត៌មាន​មួយ យើង​ចង់​ចែករំលែក​ទៅ​យុវជន​ទាំងអស់ បើ​ពួកគាត់​ចាប់​អារម្មណ៍​លើ​ការងារ​ស្ម័គ្រចិត្ត​តាម​បែប​អន្តរជាតិ ដែល​មាន​អ្នកស្ម័គ្រចិត្ត​ចម្រុះ​ជាតិ​សាស្ត្រ​នេះ បើ​ពួក​គាត់​ទំនេរ​ពី​ការសិក្សា ពួកគាត់​ អាច​ចូលរួម​ជាមួយ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា ​( CYA )​ បាន ដោយ​CYA​ ជា​អ្នក​ផ្តល់ឱកាស​ និង​លើកទឹកចិត្ត​។​

លោក​បន្តទៀតថា ការងារ​ស្ម័គ្រចិត្ត​តាមរយៈ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា ​( CYA ) យុវជន ​ឬ​និស្សិត​ដែល​ស្ម័គ្រ​ចិត្ត នឹង​ទទួលបាន​បទពិសោធន៍​ជាច្រើន ដូចជា​ ការ​ពង្រឹង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ទទួល​បាន​ចំណេះដឹង​ផ្នែក​ភាសា​បរទេស​ផ្សេង​ ជុំវិញ​ពិភពលោក ពោលគឺ​ពួកគាត់​អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ទាំង​ចំណេះដឹង និង​វប្បធម៌ ដោយ​ការនិយាយ​ភាសា​បរទេស​ជាប្រចាំ ហើយ​ពួកគាត់​នឹង​ក្លាយខ្លួនជា​មនុស្ស​ដែរ​រឹងមាំ៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu