សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ត្រៀមសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បើកវគ្គគ្រូបង្វឹកបាល់ទាត់កម្រិត AFC ''A” Certificate Coaching Course ដោយបែងចែកជា២វគ្គផ្សេងគ្នានៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ដែលមានបេក្ខជនមកពីក្នុងនិងក្រៅប្រទេសចូលរួមចំនួន២៤នាក់ផ្សេងគ្នា។
គិតត្រឹមពេលនេះ វគ្គសិក្សាដែលទទួលស្គាល់កម្រិតពិភពលោកនេះបានបញ្ចប់ដំណាក់កាលទី១កាលពីពេលថ្មីៗ ពោលគឺពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ តាមគម្រោងវគ្គទី២នឹងបន្តចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ ជាគោលការណ៍វគ្គ AFC A Licence នេះបានដរាបណាបេក្ខជនត្រូវតែបានឆ្លងកាត់វគ្គសិក្សាគ្រូបង្វឹកកម្រិត AFC B Licence និង ជាអ្នកប្រកបអាជីពក្នុងពិភពបាល់ទាត់អាចជាកីឡាករបាល់ទាត់ ឬ គ្រូបង្វឹក គ្រូជំនួយដែលបម្រើការងារបាល់ទាត់នៅស្ថាប័ន ឬ ក្លិបបាល់ទាត់ពាក់ព័ន្ធ ជាមុនសិន។ ចំពោះអ្នកបញ្ចប់វគ្គនេះនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តទៅសិក្សាវគ្គកម្រិត Pro License ទៀតបាន។
ចំណែកសិក្ខាកាមដែលនឹងចូលរួមនោះមានលោក អ៊ុំ សាវង្ស និង ហោ សុខហេង មកពីក្រសួងការពារជាតិ, Jack Tonye Charlesជនជាតិនីហ្សេរីយ៉ា មកពីសាលា Day Star International School,លោក សារ៉េត ស៊ីដន មកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ,លោក សំ វ៉ាន់ដេត មកពីក្លិបព្រះខ័នរាជស្វាយរៀង,កញ្ញា ម៉ៅ សាវិន មកពីអង្គការសលត៍ខេត្តបាត់ដំបង,លោក ភា សុភ័ក្រនិមល មកពីក្លិបព្រឹទ្ធសភា,លោក ហៅ សុជាតិ មកពីក្លិបបឹងកេត,លោក មាស សំអឿន មកពីស.ប.ក,លោក AMEER LANI ជនជាតិប្រ៊ុយណេ មកពីសហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេ,លោក ស៊ុំ វណ្ណា មកពីក្លិបភ្នំពេញក្រោន,លោក នី យុទ្ធ មកពីខេត្តសៀមរាប,លោក យឹម សុវត្តិ មកពីអង្គការផ្កាយសមុទ្រ,លោក សាប៊ូន វិនតា មកពីស.ប.ក, កញ្ញា ឈឿន នីផា មកពីស.ប.ក, លោក គួង លី មកពីខេត្តកណ្ដាល,លោក សុខ រដ្ឋា មកពីក្លិបព្រះខ័នរាជស្វាយរៀង,លោក សួង ភិរម្យ មកពីក្លិបក្រសួងការពារជាតិ,លោក អៀង វ៉ៃយ៉ារិទ្ធ មកពីក្រសួងការពារជាតិ,លោក លី ហៀង មកពីក្លិបភ្នំពេញក្រោន,លោក Willnder Fonseca ជនជាតិប្រេស៊ីល មកពីក្លិប Anduud City FC, លោក Darren Pomroy ជនជាតិហុល្លង់មកពីខេត្តបាត់ដំបង៕
Source: Kampuchea Thmey Daily
0 Comments