Ad Code

អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda រកបាន​គ្រាប់​បាល់​ឲ្យ​ក្រុម​Melbourne Victoty​និង​បន្ថែម​៣​ពិន្ទុ​ជា​បន្ត



ក្រោយ​បញ្ចប់​បេសកកម្ម​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 លោក Keisuke Honda ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម បានធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​វិញ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ក្លិប​Melbourne Victoty សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី​(A-League)​។

នៅក្នុង​ប្រកួត​លើក​ទី​៦ ប្រចាំ​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ក្រុម Melbourne Victoty​បាន​បើកទ្វារ​កីឡដ្ឋាន​Marvel Stadium របស់​ខ្លួន​ក្នុង​ទីក្រុង Melbourne យកឈ្នះ​ក្រុម Western Sydney Wanderes ដោយ​លទ្ធផល​៤​ទល់​០ ខណៈ​កីឡាករ Honda រកបាន​គ្រាប់​បាល់​បើកឆាក​១​គ្រាប់​មុនគេ​ក្នុងចំណោម​គ្រាប់​បាល់​ទាំង​៤​នោះ​។ ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ដំណើរ​ចំនួន​៦​ប្រកួត​មកហើយ ខណៈ​ក្រុម Melbourne Victoty កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ក្លិប​ទាំង​១០ ពោលគឺ​ប្រកួត​ឈ្នះ​៤​លើក និង​ចាញ់​២​លើក​។ ចំពោះ​កីឡាករ Honda រកបាន​គ្រាប់​បាល់​ចំនួន​៤​គ្រាប់​ឱ្យ​ក្រុម​ក្នុងចំណោម​ប្រកួត​កន្លងមកនេះ​ផងដែរ​។



កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដែល​កន្លងទៅ​គឺ​ក្លិប​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

​កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្រប​ពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុង​ប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​រដូវ​កាល​២០១៧​នេះ​ប្តូរ​ទៅលេង​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​។



បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើសជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23 ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​ជាប់​ក្នុង​ជម្រើសជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះគេ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ទាំង​ក្នុងប្រទេស ប្រចាំ​តំបន់​ទ្វីបអាស៊ី និង​កម្រិត​ពិភពលោក​ផងដែរ​។

​សម្រាប់​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​៧ នៃ​ពានរង្វាន់ A-League ក្រុម Melbourne Victoty ត្រូវ​បន្ត​បើកទ្វា​កីឡដ្ឋាន​របស់ខ្លួន​ទទួល​ក្រុម​Adelaide United នៅវេលា​ម៉ោង​៣:៥០​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​៨ ខែធ្នូ ​ឆ្នាំ​២០១៨ ចុង​សប្តាហ៍នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu