បន្ទាយមានជ័យ ៖ អភិបាលខេត្តបានណែនាំដល់មន្ទីរជំនាញដែលកំពុងដំណើរការក្នុងអង្គភាពច្រកចេញចូលតែមួយខេត្តត្រូវបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានតាមការកំណត់និងគ្មានទារសេវាក្រៅនោះទេក្នុងកិច្ចប្រជុំដាក់បញ្ជូនអង្គភាពនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ។
លោក ឈឺន សូរីយ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ថា ក្រោយពេលដែលក្រសួងមហាផ្ទៃស្នើរដ្ឋបាលខេត្តត្រូវដាក់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនៅខែកក្កដាឆ្នាំ២០១៨ ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការអង្គភាពច្រកចេញចូលតែមួយឲ្យបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ក្រោយពេលដែលដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធបានដាក់បញ្ចូលឲ្យដំណើរការហើយជាក់ស្តែងនៅពេលនេះបានប្រជុំដាក់បញ្ចូលអង្គភាព២ រួមមាន១រៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ២កសិកម្មសរុក្ខាប្រម៉ាញ់និងនេសាទដើម្បីឲ្យបានដំណើរការក្នុងអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ក្រោយពេលដែលអង្គភាពពាក់ព័ន្ធដាក់បញ្ជូនក្នុងអង្គភាពច្រកចេញចូលតែមួយខេត្ត ហើយត្រូវខិតខំបម្រើសេវាប្រជាពលរដ្ឋឲ្យឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាហើយមិនត្រូវទាមទារសេវាក្រៅខុសពីគោលការរដ្ឋបើមានត្រូវប្រឈមមុខច្បាប់៕
Source: Kampuchea Thmey Daily
0 Comments