Ad Code

គន់ រៀម​រតនៈ ហៅ ចែ​រ៉ូ​ហ្សា បកអាក្រាត​ថៅកែ​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​មួយ ​ដែល​ជំពាក់​ប្រាក់​២១៥​ដុល្លារ ​ថ្លៃ​ចូល​KTV រយៈពេល​៤​ឆ្នាំ​មិន​សង​



​ភ្នំពេញ ៖ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​បំផុត​ ចំពោះ​បុគ្គល​ម្នាក់​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថៅកែ​ក្រុមហ៊ុន​នាំចូល​ និង​ផលិត​ភេសជ្ជៈ​មួយ​ដ៏​ធំ​នៅ​កម្ពុជា ខណៈ​ថ្មីៗ​នេះ ​ត្រូវបាន​តារា​ប្រុស​និយម​ការ​សម្តែង​លក្ខណៈ​ភេទ​ទី​៣​ គឺ​លោក គន់ រៀម​រតនៈ ឬ​ហៅ ចែ​រ៉ូ​ហ្សា បាន​ចេញមុខ​ទម្លាយ​ភាព​អាម៉ាស់​រឿង​ជំពាក់​លុយ​ចំនួន​២១៥​ដុល្លារ​ ថ្លៃ​ចូល​ច្រៀង​ខារ៉ាអូខេ​ មាន​រយៈពេល​៤​ឆ្នាំ​ ដោយ​មិន​ព្រម​ទទួលខុសត្រូវ​លើ​ថ្លៃ​សំណង​។​

បើតាម​ការ​បញ្ជាក់​រប​ស់ លោក គន់ រៀម​រតនៈ បាន​រៀបរាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​ជំពាក់​ប្រាក់​នោះ​ថា សរសេរ​ឡើង​ចង់​ស្រក់​ទឹកភ្នែក ស្តាយ​ចិត្ត​អាណិត​ចិត្ត​ខ្លួនឯង​មូលហេតុ​ដែល​ធ្វើការ​ជា​ស្រី​KTV(​ខារ៉ាអូខេ​)​ជិត​១០​ឆ្នាំ​មកហើយ តែ​មិន​ព្រម​មាន​ហ្នឹង​គេ​សោះ​បង ប្អូន​ ជួយ​មើល​បន្តិច​មើល​ ប៉ុន្មាន​ឆ្នាំ​ហើយ​បុ​ង​មួយ​ហ្នឹង​…?​។​

តារា​សម្តែង គន់ រៀម​រតនៈ បាន​បន្តទៀតថា​ ជា​នាយក​ក្រុមហ៊ុន​នាំចូល​ និង​ផលិត​ភេសជ្ជៈ​មួយ​ដ៏​ធំ​នៅ​កម្ពុជា នាំ​សុទ្ធតែ​កំពូល​តារា​សម្តែង និង​Model ល្បីៗ ​មក​ផឹក​ច្រៀង​លេង​ មាន​ទាំង​ម្តាយ ទាំង​ឪពុក និង​ប្អូន​មួយ​ពូជ ផឹក​សុទ្ធតែ​ស្រា​ថ្លៃៗ​ ដឹងអី ដល់ពេល​គិតលុយ ….​អូន​ទុក​បុ​ង​ហ្នឹង​សិន​ ហើយ​ចាំ​ស្អែក​បង​ឲ្យ​កូនចៅ​យកលុយ​មក​សង​។ ព្រះ​ហើយ​ ដាច់​ផ្ងារ​ផឹង​ ស្អែក​មែន ស្អែក​ជាង​៤​ឆ្នាំ​កន្លង​ផុត​ទៅហើយ បាត់ស្រមោល​លោកនាយក​ក្រុមហ៊ុន​សូន្យសុង​ឈឹង ខល​មិន​លើក ឆាត​មិន​តប block​ឯង​ចោល​ទៀត​ អាណិត​រាស្ត្រ​ផង ​លោកនាយក​ក្រុមហ៊ុន​អើយ​។​

គន់ រៀម​រតនៈ បាន​និយាយថា ស្រលាញ់ គោរព រាប់អាន ស្មោះត្រង់ អស់​ត្រឹម​រាស្ត្រ​ម្នាក់​ហ្នឹងហើយ​លោក វេច​អង្ករ​ដើររក​ទៅ ដែលស៊ូទ្រាំ​អត់​ស៊ី អត់​ចាយ​ខ្លួនឯង​ទៅ​ធានា​បុ​ង​ផឹកស៊ី​ជូន​លោកនាយក​ក្រុមហ៊ុន​អញ្ចឹង​នោះ​។​ ជួយ​សែរ​១​ផង ​ក្រែង​លោកនាយក​ក្រុមហ៊ុន​ម្នាក់​នោះ​បានឃើញ​ភ្ញាក់​រលឹក នឹក​ឃើញ​អនុស្សាវរីយ៍ ផ្អែម ល្វីង ជូរចត់ កម្សត់​កម្រ​ជាមួយគ្នា​កន្លងមក គាត់​ឲ្យ​កូនចៅ​គាត់​យក​លុយ​មក​សង​រាស្ត្រ រហាម ម្នាក់​នេះ​ផង​។​

តារា​សម្តែង​លក្ខណៈភេទ​ទី​៣ ​លោក គន់ រៀម​រតនៈ បាន​បញ្ជាក់ថា ទឹក​លុយ​ប៉ុណ្ណឹង​វា​មិន​ច្រើន​ទេ​សម្រាប់​អ្នកមាន តែ​វា​ច្រើនណាស់​សម្រាប់​អ្នក​ក្រខ្សត់​អត់ឃ្លាន​ តែ​ខ្ញុំ​ក៏​មិនអាច​ទៅ​បំផ្លាញ​មុខមាត់ កិត្តិយស​របស់គេ​ដោយសារ​ទឹក​លុយ​ប៉ុណ្ណឹង​បានដែរ បើទោះបី​ពេលនេះ​គេ​ក្លាយជា​អ្វី ខ្ញុំ​ជា​អ្វី​ក៏​ដោយ ​សម្លឹង នឹកគិត​ត្រឡប់ក្រោយ​ឲ្យ​បាន​វែងឆ្ងាយ នោះ​អ្នក​ហ្នឹង​មើលឃើញ​រាល់​អនុស្សាវរីយ៍​ដែល​ធ្លាប់មាន​ជាមួយគ្នា គេ​ក៏​ធ្លាប់ជា​មនុស្ស​របស់​យើង យើង​ក៏​ធ្លាប់ជា​មនុស្ស​ជា​ប្រយោជន៍​គេ​។​

បន្ថែម​ពីលើ​នេះ​ លោក គន់ រៀម​រតនៈ បាន​លើកឡើងថា​ដូចនេះ ការ​គោរព ស្រលាញ់ រាប់អាន​ដោយ​ភក្ដីភាព​របស់ខ្ញុំ​ គឺ​មិនអាច​រលាយ​ដោយ​ទឹក​លុយ​ប៉ុណ្ណឹង​ជាដាច់ខាត​។​ ៤​ឆ្នាំ​ដែល ខ្ញុំ​ស៊ូទ្រាំ​អត់​ធ្មត់​ ទាំង​ពេលខ្លះ​ក្នុង​ខ្លួនឯង​រកតែ​៥.០០០រៀល បាយ​ព្រឹក​មិនបាន​ផង​នេះ ​គ្រាន់តែ​ជា​សារ​មួយ​សម្រាប់​ក្រើនរំលឹក​ដល់​លោក​ម្ចាស់​បុង​ជំពាក់ ​និង​ជា​មេរៀន​មួយ​ដល់​អ្នកបម្រើ​ការងារ​ដូច​ខ្ញុំ កុំ​ឲ្យ​លង់​ខ្លួន​ដូច​រឿងនេះ​ តែ​ជឿ​ថា​មាន​ច្រើន​នាក់​ដែរ​ជួប​រឿង​ដូចនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu