Ad Code

កីឡាករ​LeBron James សុំទោស​រឿង​បង្ហោះ​លុយ​ជ្វី​ហ្វ​តាម​គណនី​Instagram



ការ​បង្ហោះ​តាម​ព័ត៌មាន​សង្គម​ពី​កីឡាករ​LeBron James​តាម​Instagram កាលពី​ថ្ងៃអាទិត្យ បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង និង​បង្ខំ​ឲ្យ​មានការ​សុំទោស​ពី​តារា​បាល់បោះ​របស់​ក្លិប​akers​ម្នាក់នេះ​។​

កីឡាករ​LeBron James បាន​និយាយ​សុំទោស និង​បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា លោក​គ្មាន​បំណង​ធ្វើ​ឲ្យ​ឈឺចាប់​ដល់​នរណាម្នាក់​នោះទេ ក្រោយ​លោក​បាន​ចែករំលែក​អត្ថបទ​ចម្រៀង តាម​Istagram​របស់លោក ដែល​រួមបញ្ចូល​ទាំង​អក្សរ​មួយ​បន្ទាត់​និយាយ “​ការទទួល​លុយ​ជ្វី​ហ្វ​”​។​

នៅក្នុង​ការ​បង្ហោះ​តាម​Instagram Stories កាលពី​ថ្ងៃអាទិត្យ កីឡាករ​James សរសេរ​ពីក្រោយ​បទ​ចម្រៀង​“ASMR” របស់​តារាចម្រៀង​រ៉េ​ប​21 Savage​ជាមួយនឹង​ពាក្យ​ថា “​យើង​ទទួលបាន​លុយ​ជ្វី​ហ្វ​។ អ្វីៗ​គ្រប់បែបយ៉ាង​គឺ Kosher”​។​

ទោះបីជា​យ៉ាងណាក៏ដោយ តារា​បាល់បោះ​ប្រចាំ​ក្របខណ្ឌ​NBA ម្នាក់នេះ រង​ការរិះគន់​យ៉ាងខ្លាំង សម្រាប់​ការប្រៀបធៀប​ជនជាតិ​ជ្វី​ហ្វ​ជាមួយនឹង​លុយ​។​

ក្រោយ​ជ័យជំនះ​របស់​ក្រុម​Lakers ក្នុង​លទ្ធផល​107-99 លើ​ក្រុម​Grizzlies កីឡាករ​James ដែល​បាន​លប់​ចោលការ​បង្ហោះរ​បស់​គាត់​ចេញពី​គណនី​វិញ​នោះ បាន​និយាយប្រាប់ ESPN​ថា “​ឲ្យ​ខ្ញុំ​សុំទោស ប្រាកដ​ណាស់ បើសិនជា​ខ្ញុំ​បានធ្វើ​ប៉ះពាល់​ដល់​នរណាម្នាក់​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu