Ad Code

កីឡាករ Aaron Mooy​បាត់​មុខ​ពី​ការប្រកួត​Asian Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​



ការឡើង​ការពារ​ជើងឯក​Asian Cup របស់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី ប្រឈម​នឹង​ការប៉ះទង្គិច​មួយ​ដោយសារតែ​ខ្សែបម្រើ​Aaron Mooy​របស់​ក្លិប​Huddersfield​ត្រូវបាន​លប់ឈ្មោះ​ចេញពី​ការប្រកួត​មួយ​នេះ ក្រោយ​រងរបួស​ធ្ងន់ធ្ង​រ​ត្រង់​ក្បាលជង្គង់​របស់គាត់​។​

កីឡាករ​Mooy បាន​លេង​ដល់​កម្រិត​កំពូល​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​គាត់​បាន​ដាច់​សរសៃ​ត្រង់​ក្បាល់ជង្គង់​ស្តាំ​របស់គាត់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម Arsenal​កាលពី​ដើមខែ​នេះ​។​

កាលពី​ដំបូង​ឡើយ ក្លិប​Huddersfield បាន​លប់ឈ្មោះ​គាត់​ចេញពី​ការប្រកួត​រហូតដល់​ខែ​កុ​ម្ភះ ប៉ុន្តែ​គាត់​គឺជា​កីឡាករ​សំខាន់​បែប​ហ្នឹង​សម្រាប់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី ពួកគេ​បាន​និយាយ​យ៉ាង​ទ​ទួ​ច​ពី​ពី​ការណែនាំ​ទី​២​ពី​អ្នកជំនាញ​ឯករាជ្យ​។​

លោក​Graham Arnold គឺជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា វា​គឺជា​រឿង​ដ៏​គួរ​ខកចិត្ត​ខ្លាំងណាស់ ចំ​ពើ​ការបាត់បង់​កីឡាករ Aaron​សម្រាប់​ការប្រកួត​មួយ​នេះ​។​

លោក​បន្តថា យើង​តែងតែ​រិះរក​ជម្រើស​ល្អ​បំផុត​ដើម្បី​ឲ្យ​កីឡាករ​Aaron អាច​លេង​បាន​សម្រាប់​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​។​

សូមបញ្ជាក់ថា កីឡាករ​Mooy ត្រូវការ​ពេល​យ៉ាងហោច​១​ខែ​ទៀត ដើម្បី​ជាសះស្បើយ​ពីរ​បួស​របស់គាត់ ហើយដោយ​ការប្រកួត​Asian Cup នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥​ខែមករា ហើយ​នោះ លោក​Arnold បាន​សម្រេចចិត្តថា លោក​មិនអាច​ប្រថុយ​ឲ្យ​គាត់​ចូល​លេង​បាន​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu