Ad Code

ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​មួយ​កន្លែង​ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​



​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ ដឹកនាំ​ដោយ ឯកឧត្ដម ជា ពិសី អភិបាលខណ្ឌ ដោយ​មាន​ការសម្របសម្រួល​ពី​ លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​បង្ក្រាប​ទីតាំង​សេវា​កម្សាន្ត​អ៊ីនធឺណិត ដែល​លបលួច​បង្កប់​សេវា​ល្បែង​ស៊ីសង​ប្រភេទ​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អន​ឡាញ​ ដែលមាន​ម្ចាស់ ​ឈ្មោះ​ ទូច វាសនា មួយ​កន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​និង​វត្ថុតាង​មួយចំនួន។​

ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃទី​២៩​ ខែមករា ​ឆ្នាំ​២០១៩​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។​

អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ បាន​ដកហូត​នូវ​កុំព្យូទ័រ​ចំនួន​១៤​គ្រឿង ទូរទស្សន៍​០១​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដែលជា​អ្នកមើលការខុសត្រូវ​ទីតាំង​ខាងលើ​។

​បច្ចុប្បន្ន​ សម្ភារៈ​ ដែល​បាន​ដកហូត រួម​ទាំង​មនុស្ស បាន​យក និង​នាំ​ខ្លួន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​

សូម​បញ្ជាក់​ថា ​ម្ចាស់​ល្បែងស៊ីសង​ខាងលើ ​ដោយ​អាងខ្នង​ធំ​នៅ​ពីក្រោយ​ មិនដែល​ខ្លាច​អ្នកណា​ឡើយ​ សូម្បីតែ​ប៉ូលិស ​ក៏​គេ​មិន​ខ្លាច​ដែរ៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu