Ad Code

ប្រើ​ឧបករណ៍​កែច្នៃ​ឆក់​ត្រី បែរជា​ឆក់​ខ្លួនឯង​វិញ​



កំពង់ចាម​ ៖ សព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​ក្បែរ​ឧបករណ៍​កែច្នៃ​សម្រាប់​ឆក់​ត្រី បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី៣០ ខែ​ធ្នូ​ ឆ្នាំ២០១៨ វេលា​ម៉ោង​៨​និង​១៥​នាទី​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម ពី​លោកនាយ​ប៉ុស្តិ៍​បឹង​កុក ថា​មាន​ករណី មនុស្ស​ស្លាប់ (​ឆក់​នឹង​ឧបករណ៍​ឆក់​ត្រី​)​ នៅ​ចំណុច​ថ្លុក ក្រោយ​ផ្ទះ​របស់​ឈ្មោះ សេង ក្នុង​ភូមិ​ចុង​ថ្នល់​ទី​២​ សង្កាត់ បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ភ្លាមៗ ​កម្លាំង​ជំនាញ​ បាន​សហការ​ជាមួយ​កម្លាំង បច្ចេកទេស​ខេត្ត កម្លាំង​ប៉ុស្តិ៍​បឹង​កុក គ្រូពេទ្យ និង​លោក​អនុ​ភូមិ​ចុង​ថ្នល់​ទី​២ ចុះ​ទៅដល់​កន្លែង កើត​ហេតុ​ពិនិត្យ​ឃើញ មាន​បន្សល់ទុក​ឧបករណ៍​ឆក់​ត្រី​មួយ​សម្រាប់​។​

ប៉ូលិស​បាន​បន្តថា​ សព​ជនរងគ្រោះ​ ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅផ្ទះ នៅ​ភូមិ​ថ្មគោល សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មុន​ពេល​សមត្ថកិច្ច​ទៅដល់​។​

គណៈកម្មការ​ចម្រុះ ​បាន​បន្ត​ទៅ​ពិនិត្យ​សព​ដល់​ផ្ទះ សព​ឈ្មោះ វ៉េង សុវណ្ណ​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

តាម​ការ​ពិ​និត្យ​សាកសព មាន​ស្នាម​ខ្លោច​បី​កន្លែង​នៅ​លើ​កំភួនដៃ​ស្តាំ គល់​មេដៃ​ស្តាំ ចង្អុលដៃ​ឆ្វេង ក្រៅពី​នោះ ពុំ​មាន​ស្លាកស្នាម​អ្វី​ទៀត​ឡើយ​។​

គណៈកម្មាធិការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឧបករណ៍ ឆក់​ត្រី ពុំ​មាន​ពាក់ព័ន្ធ​បទ​ល្មើស ព្រហ្មទណ្ឌ​ទេ​។​

បច្ចុប្បន្ន សព​ជនរងគ្រោះ ​ត្រូវបាន​ប្រគល់ឲ្យ​​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu