Ad Code

អធិការ​ថ្មី​បញ្ចេញ​ថ្វី​ដៃ បង្ក្រាប​សង្វៀន​មួយ​កន្លែង ​ដកហូត​ម៉ូតូ​១១​គ្រឿង​



​កំពង់ចាម ៖ លោក ប៉ែន ទៀន​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ​ ដែល​ទើប​ចូលកាន់តំណែង​ថ្មីៗ​នេះ បាន​បញ្ចេញ​កណ្ដាប់ដៃ​វាយ​បំបែក​សង្វៀន​បញ្ជល់​មាន់​មួយ​កន្លែង ដោយ​ដកហូត​ម៉ូតូ​របស់​អ្នកលេង​បាន​ចំនួន​១១​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី ។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចម្ការអណ្ដូង ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ខ្លូត ហ៊ាន់ អធិការរង ទទួល​ផ្នែក​យុត្តិធម៌ បាន​ធ្វើការ​ចុះ​បង្ក្រាប​កន្លែង​លួច​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ (​ជល់​មាន់​) នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី តំបន់​ស្រោម​ខ្នុរ ស្ថិត​ក្នុង​ភូមិ​ស្រោង​ចាន់ ឃុំ​ចំការ​អណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។​

ប៉ូលិស​បាន​បញ្ជាក់​ថា ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត​ ៖ ម៉ូតូ១១​គ្រឿង និង​ជញ្ជីង​ថ្លឹង​មាន់០១ រីឯ​អ្នកលេង​បាន​រត់​គេចខ្លួនបាត់​។​

ប៉ូលិស​បាន​បន្ត​ថា ​ចំពោះ​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu