Ad Code

ប្រជាពលរដ្ឋ​ចំនួន​១៩២​គ្រួសារ ​បានទទួល​អំណោយ​សប្បុរសធម៌



ភ្នំពេញ ៖ ប្រជាពលរដ្ឋ ចំនួន​១៩២​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រស់​នៅ​ក្នុង​បុរី​រុងរឿង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា និង​ទទួល​អំណោយ​សប្បុរសធម៌​ពី​អ្នកឧកញ៉ា ពុង ឃាវ​សែ ដើម្បី​ត្រៀម​អបអរ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខនេះ​និង​មានការ​ចូលរួម​ផងដែរ ពី​សំណាក់ អាជ្ញាធរ​ដែនដី​សង្កាត់​ជ្រោយចង្វា​ផងដែរ​។

អំណោយ​ដែល​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៩២​គ្រួសារ​នា​ពេល​នោះ​ រួមមាន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​១០​គីឡូក្រាម មី​យើង​២​កេស សា​រ៉ុង​១ នំ​ធុង​១ នំ​តែលៀវ​១​កញ្ចប់ កូកាកូឡា ១​ដប​ធំ​និង​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។

អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​បុរី​រុង​រឿង​នេះ ​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អភិវឌ្ឍន៍​នេះ​មាន​ភាពងាយស្រួល​និង​ជីវភាពល្អ​ប្រសើរឡើង​រួមជាមួយ​នឹង​គំរោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ដូច​ជា​មាន​ផ្សារ សាលារៀន​និង​មន្ទីរពេទ្យ​ជាដើម​។

គួរ​រំលឹក​ថា តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​បុរី​រុងរឿង​ ដែល​បងប្អូន​រស់នៅ​សព្វថ្ងៃ​នេះ កាលពី​ដើមឡើយ ជា​តំបន់​ស្ងាត់ មិន​មាន​មនុស្ស​ឆ្លងកាត់​កុះករ មិន​មាន​ទឹក​ភ្លើង សម្រាប់​បងប្អូន​ប្រើប្រាស់​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ ហើយ​ជា​ដី​កសិកម្ម តែ​ក្រោយពី​មានការ​អភិវឌ្ឍន៍ តំបន់​នេះ​ក្លាយជា​តំបន់​ដែលមាន​សក្ដានុពល មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu