បាត់ដំបង ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្ម ក្នុងការដើរគាស់ទម្លុះទម្លាយ ដើម្បីចូលលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមប្រមាញ់ និងឈានដល់ការចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងមួយចំនួនមកវិញផងដែរ។
គួរបញ្ជាក់ដែរថា ករណីគាស់ទម្លុះទម្លាយនេះ បានកើតឡើងកាលពីថ្ងៃទី ២៧ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៧ ព្រឹក ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីនេះដែរ ជនសង្ស័យបានគាស់របើក ស្រយ៉ូវសោទ្វាររបស់ម្ចាស់ផ្ទះឈ្មោះ វ៉ាត់ ថាវី ភេទស្រី អាយុ៥០ឆ្នាំ ដែលបានចាក់សោចេញទៅរកស៊ីខាងក្រៅ ដោយជនសង្ស័យ ខ្សែដៃមាស ១ ខ្សែ ទម្ងន់ ៥ ជី ខ្សែ កមាស ១ ខ្សែ ទម្ងន់ ៥ ជី ប្រាក់ដុល្លារ ចំនួន ១ ៨០០ ដុល្លារ និង ប្រាក់ បាត ចំនួន ១ ០០០ បាត។
ក្រោយពីបានសិក្សា និងស្រាវជ្រាវមួយថ្ងៃរួចមក នៅវេលាម៉ោង ៤ និង ២០ នាទីល្ងាច ថ្ងៃទី ២៨ ខែ ឆ្នាំ ដដែល សមត្ថកិច្ចកៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិ ឃុំ ខាងលើ ដែលជននោះមានឈ្មោះ ជា កក្កដា ភេទប្រុស អាយុ ១៥ ឆ្នាំ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនមកវិញ ដែលក្នុងនោះមាន ខ្សែ កមាស ១ ខ្សែ ខ្សែដៃមាស ១ ខ្សែ ប្រាក់បាត ចំនួន១ ០០០ បាត និងប្រាក់ ដុល្លារ ចំនួន ១ ៣០០ ដុល្លារ។ ដោយបច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments