Ad Code

នារី​មាន​ផ្ទៃពោះ​៥​ខែ​ ប្រហែល​ខូចចិត្ត​ប្តី​មាន​ស្រី​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​មិនបាន​សម្រេច



ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ មាន​ទាំង​ផ្ទៃពោះ​៥​ខែ​ផង​ បាន​សម្រេចចិត្ត​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី តែ​មិនបាន​សម្រេច​ឡើយ​ដោយសារ ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។



​ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាល វេលា ម៉ោង​២២​និង​៣០​នាទី​យប់ ​ថ្ងៃ​អង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ទី​២៩ ខែមករា ឆ្នាំ​២០១៩​នៅ​ចំណុច លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ​។

ប្រភពពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នារី វ័យក្មេង​ម្នាក់​ ដែល​មាន​ផ្ទៃពោះ​៥​ខែ ទៅ​ហើយ​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ (​ឬក៏​បញ្ហា​ជាមួយ​ប្តី​)​បានសម្រេច ចិត្ត ដើរមក លោតទឹក​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ជ្រោយចង្វារ​ ដើម្បី​បញ្ចប់ជីវិត​របស់​ខ្លួន​តែ​ការ​លោតទឹក​របស់​នារី​មាន​ផ្ទៃពោះ​រូប​នោះ​មិន​ស្លាប់​នោះ​ដោយសារ​ត្រូវ​បាន​បងប្អូន​ខ្មែរឥស្លាម​ចេញ​ទូក​ទៅ​ជួយ​ទាន់ពេលវេលា។



ប្រភព​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​ដើរ​ឡើង​ស្ពាន​ថ្មី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ពេល​មក​ដល់​ពាក់កណ្ដាល​ស្ពាន​ក៏បាន ឡើងលើ​បង្កាន់ដៃស្ពាន ហក់លោត ចូល​ទៅ​ក្នុង​ទឹក​ភ្លាមៗ​នោះ បងប្អូន ខ្មែរឥស្លាម ចេញ​ទូក​ជួយ​អន្តរាគមន៍ ទាន់​ពេល​វេលា​ភ្លាមៗ​ហើយ​បន្ទាប់​មក​សមត្ថកិច្ច​ប្រចាំការ​នៅ​ម្តុំ​នោះ​ក៏​ទាក់ទង​ទៅ​រថយន្ត​សាមុយ​មន្ទីរពេទ្យ កាល់ម៉ែត​មក​ដឹក​នាង​យក​ទៅ​សង្គ្រោះ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu