ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកកម្នាក់ បានគាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ លឹម អ៊ុន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរកម្មកររោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកក។
សមត្ថកិច្ចឲ្យដឹងថា តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments