Ad Code

មន្ទីរពេទ្យ​កាល់ម៉ែត​ បើក​វគ្គ​បណ្ដុះបណ្ដាល​ ស្តីអំពី “​បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែក​ប្រ​ពោ​ធន​កម្ម​”



​ភ្នំពេញ ​៖​ ដោយ​យោង​តាម​អនុសារណៈ​យោគយល់​គ្នា​រវាង ក្រសួងសុខាភិបាល​កម្ពុ​ជា តាមរយៈ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មូលនិធិ​តេ​ម៉ា​សិ​ក និង​មន្ទីរពេទ្យ​តាន់​តុ​ក​សេង ​ប្រទេស​សិង្ហបុរី វគ្គ​បណ្តុះ​បណ្តាល​បន្ត​ក​ម្រិ​ត​ជំនាញ​សង្គ្រោះ​បន្ទាន់ ស្តីពី “​បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែក​ប្រ​ពោ​ធន​កម្ម​”​ត្រូវ​បាន​បន្ត​រៀបចំឡើង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​គួរបញ្ជាក់​ផងដែរ​ថា ​វគ្គ​បណ្ដុះបណ្ដាល​ជាមួយ​ដៃគូ​មន្ទីរពេទ្យ​តាន់​តុ​ក​សេង ​ប្រទេស​សិង្ហបុរី នេះ​ចាប់ផ្តើម​តាំងពី​២០១៤ និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​បណ្ដុះបណ្ដាល ដែល​មាន​រយៈពេល ៣​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​មាន​វគ្គ​សិក្សា​មួយ​វគ្គ ហើយ​ក្នុង​១​វគ្គ​មាន ២​កម្រិត​។ ថ្នាក់មូលដ្ឋាន មាន​រយៈពេល​៣​ថ្ងៃ និង​ថ្នាក់​ជាន់ខ្ពស់​គឺ​បន្ថែម​២​ថ្ងៃ​ទៀត​។ នេះ​ជា​វគ្គ​ទី​២ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ សម្រាប់​ថ្នាក់​មូលដ្ឋាន និង​ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៥ ខែមករា ឆ្នាំ​២០១៩ សម្រាប់​ថ្នាក់​ជាន់ខ្ពស់​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​ នៃ​ប្រទេស​សិង្ហបុរី ជាពិសេស​ពី​មន្ទីរពេទ្យ​តាន់​តុ​ក​សេង និង​សិក្ខាកាម ជា​គ្រូពេទ្យ​ និង​គិលានុបដ្ឋាក​-​យិ​កា ដែល​មកពី​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត មន្ទីរពេទ្យ​ព្រះ​កុស​មៈ និង​មន្ទីរពេទ្យ​ខេត្ត​មួយចំនួនទៀត​។​

​វគ្គ​ទី​២​នេះ មាន​ឈ្មោះថា TITAN ដែលមាន​គោលដៅ​បន្ត​លើកកម្ពស់​សមត្ថភាព​ជំនាញ​កម្រិតស្តង់ដា​រសាក​ល ទាំង​បច្ចេកទេស ទាំង​ជំនាញ​គ្រប់គ្រង លើ​ផ្នែក​សង្គ្រោះ​កម្រិត​ធ្ងន់ ឬ ប្រ​ពោ​ធន​កម្ម ( Critical Care) ដោយមាន​ទាំង​ទ្រឹស្ដី និង​ការ​ធ្វើ​អនុវត្តន៍​ផ្ទាល់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu