ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសរកម្ចាស់ម៉ូតូ២គ្រឿងក្រោយពី កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ បានទទួលម៉ូតូ ០២គ្រឿង នៅចំណុចផ្សារសឡា ភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រួចមក។
មន្ត្រីអាវុធហត្ថដាក់ការសង្ស័យថា ម៉ូតូនោះពាក់ព័ន្ធករណីចោរកម្ម យកមកផ្ញើប្លុងទុកចោលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ហើយរហូតមកដល់ថ្ងៃទី១៨មករាឆ្នាំ២០១៩នេះ មិនទាន់ឃើញម្ចាស់ម៉ូតូមករកនៅឡើយ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ម៉ូតូទី១- ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1Q-6533 លេខម៉ាស៊ីន ND125 ME- 9788605 និងម៉ូតូទី២- ម៉ាក SIRIUS ពណ៌ក្រហម លាយខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1G-9765 លេខម៉ាស៊ីន E3X 9E278152 ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីម្ចាស់មកទទួលយកភ្ជាប់ជាមួយនឹងឯកសារត្រឹមត្រូវមកផង។ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕
Source: Kampuchea Thmey Daily
0 Comments