Ad Code

ក្រឡាប់​គោយន្ត​កែច្នៃ របួសធ្ងន់​ និង​ស្រាល​៥​នាក់​



​រតនគិរី ៖ យ៉ាង​ហោចណាស់​មាន​មនុស្ស​៥​នាក់​ បាន​រង​របួស​ធ្ងន់​និង​ស្រាល ដោយសារ​ក្រឡាប់​គោយន្ត​កែច្នៃ​​ខ្លួនឯង​។​

​ករណី​គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ ៧​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​២៧ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ក្រុមហ៊ុន​ឧកញ៉ា​ណា​ង ស្ថិតនៅ​ក្នុង​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ធ្ងន់​ស្រាល​ទាំង​៥​នោះ ទី​១-អ្នកបើកបរ ឈ្មោះ សាន់ ហ៊ី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រង​របួស​ស្រាល​។ ទី​២-​ឈ្មោះ នុត វិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាក់​ដៃ​ខាងស្ដាំ​។ ទី​៣-​ឈ្មោះ ឡូយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ​។ ទី​៤-​ឈ្មោះ ធី ចាន់​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​ស្រាល ត្រូវ​ជើង​ខាងឆ្វេង​។ ទី​៥- ឈ្មោះ នុត សៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ គ្មាន​រងរបួស​ទេ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង​។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា មូលហេតុ ​នៃ​ការ​ក្រឡាប់ មកពី​គោយន្ត​កែច្នៃ​ខាងលើ បើក​លឿន​ដល់​ផ្លូវ​កោង ​យក​ចង្កូត​មិនទាន់ ហើយក៏​ជ្រុល​ចង្កូត​ក្រឡាប់​តែម្ដង​ទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu