Ad Code

សត្វ​តោ​ដែល​រត់គេចខ្លួន​និង​សត្វ​ក្តាន់​រងរបួស ​បាន​រក​ឃើញ​កន្លែង​ជ្រកកោន​នៅក្នុង​ជម្រក​រុស្ស៊ី



សត្វ​តោ​មួយ​ក្បាល​ដែល​គេច​ចេញពី​ព្រលាន​យន្តហោះ​មួយ​, សត្វ​ក្រពើ​មួយ​ក្បាល​ត្រូវបាន​គេ​រកឃើញ​នៅ​កន្លែង​ចាក់សំរាម​និង​សត្វ​ក្តាន់​មួយ​ក្បាល​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​សត្វ​ឆ្កែ​។ សត្វ​ទាំងអស់នេះ​ បាន​រកឃើញ​ជម្រក​នៅឯ​ទីជម្រក​ឯកជន​មិនធម្មតា​មួយ​ក្នុងប្រទេស​រុស្ស៊ី​។​

សត្វ​ខ្លាឃ្មុំ​រាប់សិប​នាក់​ក៏បាន​ឆ្លងកាត់​មជ្ឈមណ្ឌល Veles នៅ​ខាងក្រៅ​ទីក្រុង Saint Petersburg ផងដែរ​ចាប់តាំងពី​វា​ត្រូវបាន​បើក​នៅក្នុង​ឆ្នាំ​២០០៩​ដោយ​អ្នកជំនួញ​ឈ្មោះ Alexander Fyodorov ដែល​បាន​និយាយថា គាត់​បាន​ចំណាយ​ប្រាក់​អស់​ជាង​១​លាន​ដុល្លារ​លើ​គម្រោង​នេះ​។​

លោក​បាន​និយាយ​អំពី​មជ្ឈមណ្ឌល​នេះ​នៅក្នុង​ទីក្រុង Rappolovo ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ទី​ពីរ​របស់​រុស្ស៊ី​ថា “​គោលបំណង​របស់​យើង​គឺ​ដើម្បី​ព្យាបាល​សត្វព្រៃ​ហើយ​ដោះលែង​ពួកគេ​ប្រសិនបើ​អាចទៅរួច​”​។​



សត្វ​ខ្លះ​ត្រូវបាន​គេ​រកឃើញ​បន្ទាប់ពី​ហេតុការណ៍​ហើយ​ខ្លះទៀត​ត្រូវបាន​គេបោះបង់​ចោល​។
​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​គឺ​រឿង​សត្វ​តោ​មានឈ្មោះ Elza ដែល​បាន​រត់គេច​ពី​ព្រលានយន្តហោះ Pulkovo របស់​ទីក្រុង Saint Petersburg កាលពី​ខែធ្នូ​ឆ្នាំមុន​។​

លោក Fyodorov បាន​និយាយថា “Elza ត្រូវបាន​បញ្ជូន​មកពី​ទីក្រុង Grozny ដោយ​អ្នកជំនួញ​សញ្ជាតិ Chechnya ម្នាក់​ទៅ​ឲ្យ​មិត្តភក្តិ​របស់គាត់​នៅ​ទីក្រុង Saint Petersburg ជា​អំណោយ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​ថ្នាំ​ងងុយដេក​ដែល​ត្រូវ​បានផ្តល់​ឲ្យ​សត្វ​តោ​មុនពេល​ដំណើរ​បាន​ឈប់​គឺ​បានធ្វើ​សកម្មភាព​លឿន​ពេក​។ នៅ​ព្រលានយន្តហោះ សត្វ​តោ​បាន​ទម្លាយ​ទ្រុង​ហើយ​រត់​បាត់​”​។​

សត្វ​តោ​ត្រូវបាន​គេ​ចាប់​ភ្លាមៗ​ហើយ​ក្រោយមក​ត្រូវបាន​នាំយកទៅ​ឲ្យ​ម្ចាស់​ថ្មី​ប៉ុន្តែ​គាត់​បានដឹង​ភ្លាមៗ​ថា “​វា​មិនអាច​ទៅរួច​ទេ​ដែល​គាត់​អាច​រក្សា​សត្វ​តោ​នេះ​បាន​រួច​ក៏​នាំ​វា​ទៅ​ទី​ជំរក​”​។​

នៅពេលនោះ ការ​រក្សាទុក​សត្វព្រៃ​នៅផ្ទះ​គឺ​មិន​ខុសច្បាប់​ទេ​ប៉ុន្តែ​ច្បាប់​ថ្មី​មួយ​ត្រូវបាន​អនុម័ត​នាពេល​ថ្មីៗ​នេះ​ដោយ​ហាមប្រាម​ការអនុវត្ត​នេះ​ចាប់ពី​ឆ្នាំក្រោយ​ទៅ​។​

សត្វ​ផ្សងៗ​ទៀត​បាន​ចូលក្នុង​ជម្រក​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​នៅក្នុង​ព្រៃ​។​
​កាលពី​ពីរ​ឆ្នាំមុន សត្វ​ក្តាន់​ដែលមាន​ឈ្មោះថា Alyuminka គឺ​ត្រូវបាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​សត្វ​ឆ្កែ​ខាំ​។ សត្វ​ក្តាន់​នៅ​អឺរ៉ុប​ជាទូទៅ​រស់​នៅតែ​ក្នុងព្រៃ​ប៉ុណ្ណោះ​។ ឥឡូវនេះ​វា​ត្រូវបាន​គេ​ដាក់​ក្នុង​ជម្រក​នៅ Rappolovo ។​

បុគ្គលិក​៤​នាក់​និង​អ្នកស្ម័គ្រចិត្ត​ប្រមាណ​១០​នាក់​បានធ្វើការ​នៅ Rappolovo ដែលជា​កន្លែង​សត្វ​ទាំងនោះ​ត្រូវបាន​រក្សាទុក​ក្នុង​ទ្រុង​ធំៗ​ឬ​ជំរ​កនៅ​ជុំវិញ​អគារ​ថ្ម​ដ៏​ធំ​មួយ​ដែលមាន​ទីស្នាក់ការ​ពេទ្យ​។​

ថ្វីបើ​ប្រទេស​រុស្ស៊ី​មាន​ទំហំ​ធំ​សម្បើម​ក៏ដោយ សកម្មភាព​របស់​មនុស្ស​កំពុងតែ​រំលោភបំពាន​លើ​ជម្រក​ធម្មជាតិ​របស់​ស​ត្វ​និង​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​រស់នៅ​ក្នុងព្រៃ​៕ AFP

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu