Ad Code

បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់ ​ដេក​ស្លាប់​នៅផ្ទះ​ជួល ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង



ភ្នំពេញ ​៖ ​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នៅ​ថ្ងៃទី​ចន្ទ ៨​រោច ខែ​សប្ប ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​ចំណុច​បន្ទប់​លេខ​៥០៩B ផ្ទះ​លេខ ១​និង​២​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា សព​មានឈ្មោះ PIETRO ZENTI ជនជាតិ​អ៊ីតាលី ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ YA 5031746​។



ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​រួចមក ​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា នឹង​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ នឹង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យ​វិច័យ ពិនិត្យ​សព​។



សមត្ថកិច្ច​បន្ត​ថា ​ជា​លទ្ធផល តាម​ការពិនិត្យ​ការិយាល័យ​ជំនាញ​បច្ចេកទេស បាន​បញ្ជាក់​ថា សព​ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង​ ចំណែក​សម្ភារៈ​នៅ​ជាប់​ខ្លួន​មាន​ដូច​ជា ទី​១-​ប៉ា​ស្ព័រ​មួយ​ក្បាល​, ទី​២-​លុយ​អឺរ៉ូ ចំនួន​៦០០, ទី​៣-​លុយ​ដុល្លារ ចំនួន​១៣២ដុល្លារ, ទី​៤-​កាត​ចំនួន​៤, ទី​៥-​ទូរស័ព្ទ​ដៃ ម៉ាក​សាំ​ម​ស៊ុ​ង​S4 ពណ៌​ស ១​គ្រឿង​, ទី​៦-​នា​ទ្បិ​កា​ចំនួន​១, ទី​៧-​ចិញ្ចៀន​លោហធាតុ ពណ៌​ស​ស្រេក ដាំ​ត្បូង​ខៀវ​, ទី​៨-​វ៉ា​លី ពណ៌​ខ្មៅ ចំនួន​១ និង​ខោអាវ​មួយ​ចំនួន​ទៀត​។ បន្ទាប់ពី​ពិនិត្យ​រួច ខាង​កម្លាំង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​សាល​ពេទ្យរុស្ស៊ី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu