Ad Code

លោក​ចៅសង្កាត់​ និង ​លោក​មេ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ



ភ្នំ​ពេ​ញ ៖ លោក​យ៉ិន វុ​ធ ​ចៅសង្កាត់​ច្បារអំពៅ​ទី​២​និង​លោក​វរសេនីយ៍ត្រី ទេព បូរ៉ា ជា​មេ​ប៉ុស្តិ៍​បាន​ប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ ដល់​ប្រជាពលរដ្ឋ​សម្រាប់​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ជា​ផ្លូវការ​។

លោក​យ៉ិន វុ​ធ បាន​មានប្រសាសន៍ថា​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមករា​នេះ​ លោក​និង​លោក​មេ​ប៉ុស្តិ៍​បាន​យក​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាពលរដ្ឋ​គំរូ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​អត្តសញ្ញាណ​ប័ណ្ណ​ធ្លាក់​មកដល់​។

លោក​ចៅសង្កាត់​បន្ត​ថា ​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​នេះ​ គឺ​ភាគច្រើន​ប្តូរ​ពី​គំរូ​ចាស់​មក​ថ្មី​។​ និង​អ្នក​ដែល​គ្រប់​អាយុ​កាន់​អត្តសញ្ញាណ​ប័ណ្ណ​ចាប់ពី​អាយុ​១៥​ឡើង​។ ហើយ​ការ​ផ្តល់​និង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​នេះ​ គឺ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​យក​ប្រាក់​ឡើយ​។​ ក្នុង​នោះដែរ​លោក​ចៅសង្កាត់​ក៏បាន​បញ្ជាក់​ផង​ជូន​ប្រជាពលរដ្ឋ​ថា​ ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាពលរដ្ឋ​គំរូ​ថ្មី​នេះ​ គឺ​ត្រូវ​យក​សៀវភៅ​ស្នាក់នៅ​ ឬ សៀវភៅ​គ្រួសារ​រួម​ទាំង​សំបុត្រ​បញ្ជាក់​កំណើត​មក​ជា​មួយ​ ទើប​មន្ត្រី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើ​ជូន​ដោយ​ពុំ​គិត​ប្រាក់​ឡើយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu