Ad Code

កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ការពារ​ទទួល​បាន​ជោគជ័យ​ថ្ងៃបុណ្យ​ជាតិ​៧​មក​រាជា​ថ្ងៃកំណើត​ទី​២​របស់​ខ្មែរ​គ្រប់រូប



ភ្នំពេញ ៖ សកម្មភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូច​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​សហការ​ការពារ​ក្នុង​ពិធី​បុណ្យជាតិ​៧ មករា​ដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជា​ជាតិខ្មែរ​គ្រប់ៗ​រូប​ដោយ​ទទួល​បាន​ជោគជ័យ​ពិសេស​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចាប់អារម្មណ៍​ទទួល​បាន​ការ​កោត​សរសើរ​ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​បាន​ល្អ​ប្រសើរ​ជុំវិញ​បរិវេណ​នៃ​កន្លែង​ប្រារព្ធ​ពិធី​តែម្ដង​ ដែល​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ប្រមុខ​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​។



ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​សកម្មភាព​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជុំវិញ​ពិធី​រំលឹក​ខួប​លើក​ទី​៤០​ឆ្នាំ (៧​មករា​១៩៧៩-៧​មករា​២០១៩)​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី ៧​ខែ មករា​ឆ្នាំ​២០១៩ នា​ពហុកីឡាដ្ឋាន ជាតិ​អូឡាំពិក​បា​នស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការទទួលខុសត្រូវ​ខ្ពស់ ដែល​ធានា​បាន​ទាំងស្រុង​ពី​សន្តិសុខ​ទូទៅ​ប្រកបដោយ​ជោគជ័យ​ក្នុងការ​ប្រារព្ធ​ពិធី​ទាំងមូល​។



មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួលបាន​ផែនការ​ការពារ​ដោយ​មានការ​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ (៧​មករា​១៩៧៩-៧​មករា​២០១៩) ដើម្បី​អបអរ​ជ័យ​ជម្នះ​នៃ​ការ​ស្រោចស្រង់​ប្រទេសជាតិ រំដោះ​អាយុជីវិត និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ចេញពី​ភព​ខ្មៅ​ងងឹត សាហាវ​យ​ង​ឃ្នង នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត​មក​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពាក់ព័ន្ធ​បាន​ចេញ​ប្រតិបត្តិ​ការការពារ​មុន​និង​ក្រោយ​បញ្ចប់​ពិធី​ទទួលបាន​ជោគជ័យ​។



ប្រភព​បន្ត​ថា ​ក្នុង​កម្មវិធី អបអរសាទរ​នា​ពេល​នោះ គឺមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រាជរដ្ឋាភិបាល បណ្តា​គណបក្ស​ផ្សេងៗ មន្ត្រី​អង្គទូត​មកពី​បណ្តា​ប្រទេស​នានា និង មហាជន​រាប់​ម៉ឺន​នាក់ ព្រមទាំង​មានការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​យ៉ាង​ម៉ឺងម៉ាត់​ហ្មត់ចត់ ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ ក្នុង​នោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច របស់​ខ្លួន លើ​ការ​រក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ប្រារព្ធ​ពិធី ញ៉ាំង​ឲ្យ​កម្មវិធី​បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ភាព​រលូន​និង​សុវត្ថិ​ភាពល្អ​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu