Ad Code

ចាប់ខ្លួន​អ្នក​បើក​តាក់ស៊ី​និង​ជាង​ធ្វើ​សោ សង្ស័យ​លួច​ម៉ូតូ​គេ​នៅក្នុង​ផ្សារអ៊ី​អន​២



​ភ្នំពេញ​ ៖ បុរស​២​នាក់​ ក្នុងចំណោម​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ពី​បទ​សង្ស័យ​ថា ​បាន​ជាប់​ពាក់​ព័​ន្ធ​ក្នុង​អំពើ​លួច​យក​ម៉ូតូ​គេ​១​គ្រឿង​ នៅក្នុង​ផ្សារ​អ៊ី​អន​២ ក្នុង​ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ​ដែល​ជនសង្ស័យ​ទាំង​២​នោះ​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី ម្នាក់​ជាជាង​ធ្វើ​សោ។

​បើ​តាម​សេចក្តី​រាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ស៊ា​ម ហុង​សាត ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ​ម្តុំ​ខាង​ទឹកដី​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា មុខរបរ​ជា​បុគ្គលិក​នៅ​ផ្សារ​អ៊ី​អន​២ បាន​ជិះ​ម៉ូតូ​ម៉ាក​Nec ពាក់​ស្លាក​លេខ​ខេត្តកណ្តាល 1AA.3435 របស់​គាត់ ចេញពីផ្ទះ​ចូលមក​ធ្វើការ​ងារ​នៅ​ផ្សារអ៊ី​អន​២​។ នៅពេល​មកដល់​គោលដៅ​គាត់​បាន​ចត​ម៉ូតូ​នៅ​កន្លែង​ចំណត​ម៉ូតូ​សម្រាប់​បុគ្គលិក ដោយ​ភ្លេច​ចាក់​សោ.ក រួច​បាន​ឡើង​ទៅ​ជាន់​ទី​២​ជា​កន្លែងធ្វើការ​របស់​គាត់​ដូច​សព្វមួយដង​។



ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយមក​ជនសង្ស័យ​ម្នាក់​ដែល​ពុំ​ស្គាល់ឈ្មោះ​គេច​ខ្លួន​បាត់ បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​របស់​គេ​ម្នាក់​ឈ្មោះ សំ រិ​ទ្ឋ ហៅ​ធី អាយុ៣៥​ឆ្នាំ មុខរបរ​បើកឡាន​តា​ក់​ស៊ី​ឲ្យមក​ដឹក​ខ្លួន​ពី​ម្តុំ​ណាហ្គា​វើ​ល បន្ទាប់មក​គេ​ក៏បាន​ហៅ​បក្ខ​ពួកគេ​ម្នាក់​ឈ្មោះ ហេង សំណាង អាយុ២៥​ឆ្នាំ ​មុខរបរ​ជាង​ធ្វើ​សោ ឲ្យ​ឡើង​ជិះឡាន​នេះ​មក​ធ្វើ​សោ​ម៉ូតូ​។

​នៅពេល​មកដល់​ផ្សារ​អ៊ី​អន​២​ត្រង់​ចំណត​ម៉ូតូ​បុគ្គលិក ជន​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆ្កឹះឆ្កៀល​សោ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ស៊ា​ម ហុង​សាត រហូត​បានសម្រេច​បញ្ឆេះ​ជិះ​បាន ជនសង្ស័យ​ដែល​មិន​ស្គាល់ឈ្មោះ​ក៏បាន​ជិះ​ម៉ូតូ​នោះ​​ចេញ​បាត់​ទៅ ដោយ​មិន​ឈប់​ឲ្យ​សន្តិសុខ​ត្រួតពិនិត្យ​ឡើយ​។

​ចំណែក​សន្តិសុខ​យាម​ច្រកទ្វារ​របងផ្សារ​អ៊ី​អន​២ នៅពេល​ឃើញ​សភាព​ហេតុ​ការណ៍​មិនល្អ ក៏បាន​បើក​កាមេរ៉ា​សុវត្ថិភាព​ឆែកឆេរ​មើលឃើញ ពួកគេ​ទាំង​៣​នាក់​កំពុងតែ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ដោយ​នៅសល់​បក្ខ​ពួកគេ​២​នាក់​ក៏​ឃាត់ទុក​សួរនាំ ​តែ​ខណៈនោះ ជនរងគ្រោះ​ដល់​វេន​បញ្ចប់​ការងារ​ចុះ​មក​យក​ម៉ូតូ​របស់​ខ្លួន​ជិះ​ទៅ​ផ្ទះ​វិញ​មិនឃើញ​ក៏​មក​សួរនាំ​សន្តិសុខ ទើប​ខាង​សន្តិសុខ​ហៅ​ប៉ូលិស​មូលដ្ឋាន​ឲ្យ​មក​ទទួលយក​ជនសង្ស័យ​ទាំង​២​នាក់​ទីចាត់ការ​តាមច្បាប់ ដោយ​នាំ​ទាំង​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឲ្យ​មក​ដាក់ពាក្យ​បណ្តឹង​ផង​ដែរ​។

រីឯ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​គេ​បាន​ឃាត់ខ្លួន​ខាងលើ​នោះ​វិញ បា​នប​ដិ​សេដ​ថា ពួក​ខ្លួន​បាន​មានគំនិត​ចូលរួម​លួច​ម៉ូតូ​នេះ​ទេ ប៉ុន្តែ​ដោយសារ​ចាញ់បោក​ជនសង្ស័យ​ម្នាក់​នោះ ដែល​បាន​លួច​យក​ម៉ូតូ​គេ​ទៅ​បាត់ ស្មាន​តែ​ជា​ម៉ូតូ​របស់​វា​ ទើប​ពួក​ខ្លួន​ធ្វើ​សោ​ម៉ូតូ​ឲ្យ​ដូច្នេះ ដូច​មក​ឲ្យ​គេ​ដាក់​ខ្នោះ​។

​នៅក្នុង​ការ​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​ ប៉ូលិស​បាន​ដកហូត រថយន្ត​ម៉ាក់​កាមរី បា​ឡែ​ន​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-9910 ដែល​មាន​បំពាក់​ស្លាក​សញ្ញា​រថយន្ត​តាក់ស៊ី​នៅ​លើ​ដំបូល ដែល​ឈ្មោះ សំ រិ​ទ្ឋ បាន​បើកបរ​មក​ចូលរួម​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខាងលើ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu