Ad Code

រទេះគោ​បុរាណ​របស់​ខ្មែរ​ កំពុង​ត្រូវ​បាន​ឡើងថ្លៃ​ដោយសារ​ម្ចាស់​សណ្ឋាគារ​ទិញ​យក​ទៅ​តាំង​នៅតាម​សួនច្បារ



ភ្នំ​ពេ​ញ ៖ រទេះគោ​ពី​បរម​បុរាណ​របស់​ខ្មែរ​យើង ​តាំងពី​ដូនតា​មក​កំពុង​ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ​ធំៗ​និង​ម្ចាស់​ភូមិ​គ្រឹះ​ជាច្រើន​ទិញ​យក​ទៅ​តាំង​លំអ​នៅ​តាម​សួនច្បារ​របស់គេ​។

យោង​តាម​ប្រភពពី​បងប្រុស​សុខ គឹម​សាន ​ដែល​ជា​អ្នក​រស់​នៅ​ស្រុក​ថ្ម​ពួក​ ខេត្ត​ឧ​ត្ត​មានជ័យ​បាន​និយាយ​ថា ​សព្វថ្ងៃ​នេះ​បងប្រុស​ជា​អ្នកធ្វើ​រទេះគោ​សម្រាប់​ដាក់​លក់​ឲ្យ​បណ្តា​អ្នកមាន​ទ្រព្យ​សម្បត្តិ​យក​ទៅ​ដាក់​លំអ​នៅ​តាម​បណ្តា​សណ្ឋាគារ​និង​ភូមិ​គ្រឹះ​ភោជនីយដ្ឋាន​របស់​គេ​។

បើ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​នោះ​ គឺ​មាន​ភាគតិច​ណាស់​ ហើយ​លក់​មិនបាន​ថ្លៃ​ទៀត​។ បងប្រុស​បញ្ជាក់​ថា ​រទេះ​គោ​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ទិញ​យកទៅ​តាំង​លំអ​នោះ​គឺជា​រទេះសំឡី​ដែល​មាន​រាង​តូច​ច្រឡឹង​និង​ស្រាល​ដែល​គេ​និយម​យក​ទៅ​ប្រណាំង​លេង​នៅ​រដូវ​បុណ្យជាតិ​ធំៗ​។​ ចំពោះ​តម្លៃ​វិញ​គឺ​មួយ​គ្រឿង​ថ្លៃ​៧៦០​ដុល្លារ តែបើ​ឈ្មួញ​ដឹក​យក​ទៅ​លក់​ដល់ទី​ក្រុង​ភ្នំពេញ​និង​បណ្តា​ទី​រួម​ខេត្ត​ធំៗ ដូចជា​ខេត្តសៀមរាប កំពង់សោម​និង​កោះកុង​គេ​អាច​លក់​បាន​រហូតដល់​១០០០​ដុល្លារ​ក្នុង​១​គ្រឿង​។ ​ហើយ​សព្វថ្ងៃ​នេះ​ មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​សឹង​រក​ធ្វើ​ជូន​ម៉ូយ​មិនទាន់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu