ភ្នំពេញ ៖ កម្លាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីនៅថ្ងៃទី២៩មករាបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យ ដែលពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងដកហូតបានក្រាមពណ៌សថ្លា ១៥កញ្ចប់(ប្រភេទម៉ាទឹកកក)រួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្រុមពនសង្ស័យដែលកម្លាំងអាវុធហត្ថបង្ក្រាបបានមានទី១/ ឈ្មោះ អោម សាវុធ ហៅទូច ភេទប្រុស អាយុ ៣៧ឆ្នាំ ,ទី២/ ឈ្មោះ ធឿន សុខា ហៅខ្ទឹមជ្រក់ ភេទប្រុស អាយុ ២៩ឆ្នាំ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទី ,ទី៣/ ឈ្មោះ នី កាលីន ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៤/ ឈ្មោះ យ៉ុង សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣និង០០នាទី ចំណុច ផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ និងរោងចាំស្រែ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាធានីភ្នំពេញ។
ប្រភពបន្តថា ក្រោយមកក៏២នាក់ទៀតទី១/ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ ,ទី២/ ឈ្មោះ ថុង សីហា ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៤០នាទី នៅចំណុច ភូមិ២៣ ផ្លូវដែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ០៦នាក់ ខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕
Source: Kampuchea Thmey Daily
0 Comments