ភ្នំពេញ ៖ បុរសក្មេងៗចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួននៅទីតាំងផ្សេងៗពីគ្នានៅក្នុងការបង្ក្រាបថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចបាន រកឃើញថ្នាំញៀនមួយចំនួន កាលពីអំឡុងយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ អរបែកក្អម សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្រុមជនជាប់សង្ស័យទាំង៩នាក់ ខាងលើ ១.ឈ្មោះ គិត ឌីណា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ត្រូវបានចាប់ខ្លួននៅវេលាម៉ោង១១យប់ នៅម្តុំមុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់តូចៗ។ ២.ឈ្មោះ ថន សៀងហៃ អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ៣.ឈ្មោះ សែម វុទ្ឋា អាយុ២៣ឆ្នាំ មានទីលំនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ពួកគេ២នាក់ ចាប់ខ្លួនកាលពីម៉ោង១១យប់ នៅសង្កាត់អូរបែកក្អម នៅផ្លូវ២០០៤។ ៤.ឈ្មោះ ដូង ស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងក្លឹបខារ៉ាអូខេរាជនី(ខណ្ឌពោធិ៍សែនជ័យ)។ ៥.ឈ្មោះ វ៉ន បញ្ញ៉ា ហៅ ញ៉ា អាយុ១៨ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ៦.ឈ្មោះ សឿន សំនៀង អាយុ២២ឆ្នាំ ទីលំនៅ សង្កាត់ឃ្មួញ។ ៧.ឈ្មោះ មាឃ សិលា ហៅខ្លា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល។ ពួកគេទាំង៤នាក់នេះ ចាប់ខ្លួននៅវេលាម៉ោង១កន្លះរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ នៅតាមផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី។ ៨.ឈ្មោះ ជូត វិន អាយុ១៩ឆ្នាំ ទីលំនៅភូមិចំការដូង ខណ្ឌដង្កោ។ ៩.ឈ្មោះ នី ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា។
ប៉ូលិសនិយាយថា ក្រុមជនដែលត្រូវបានឃាត់ខ្លួនទាំង៩នាក់ខាងលើនោះ មានម្នាក់ ឈ្មោះ គិត ឌីណា ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំញៀនបន្ទាប់ពីឆែកឆេររកឃើញមានរក្សាទុកថ្នាំញៀនចំនួន៤កញ្ចប់ តែម្នាក់ឯង ចំណែក៨នាក់ទៀត ចោទប្រកាន់ ពីបទសេព ប្រើប្រាស់ថ្នាំញៀនខុសច្បាប់បន្ទាប់ពីបានរកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងល្បាយទឹកនោមរបស់ពួកគេរួចមក៕
Source: Kampuchea Thmey Daily
0 Comments