Ad Code

ជនសង្ស័យ​ម្នាក់ ចែកចាយ​ និង​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន ត្រូវ​ចាប់​ខ្លួន​



​ឧត្តរមានជ័យ ​៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​មន ដឹកនាំ​បញ្ជា​ដោយ​លោក​អនុសេនីយ៍ទោ ហ៊ាន គិត នាយ​ប៉ុស្តិ៍ ចុះ​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ត្រពាំង​ក្បាលដំរី ស្ថិតនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​។

ក្នុងនោះ​សមត្ថកិច្ច​បានធ្វើកា​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០១​នាក់ ​៖ឈ្មោះ គិ​ម វង់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​សិង្ហ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​។​ រីឯ​វត្ថុ​តាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​១០​គ្រាប់​។​

បច្ចុប្បន្ន សមត្ថកិច្ច​ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu