Ad Code

ល្បាត​ចាប់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​ពីរ​នាក់ ​រួមទាំង​ថ្នាំញៀន​៩​កញ្ចប់​



​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ល្បាត​ ពួនស្ទាក់​ក្នុង​តំបន់​ភូមិសាស្ត្រ​ស្មុគស្មាញ​ ឈាន​ដល់​ឃាត់​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ចំនួន​២​នាក់ ​រួមទាំង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ កាលពី​វេ​លា​ម៉ោង​៩​និង​៥០​នាទី​យប់ ​ថ្ងៃទី​៨ ​ខែ​មករា​ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​ទល់មុខ​ក្លិប មី​ត​ណាយ​ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនសង្ស័យ​ទី​១​.ឈ្មោះ គីង ជាក់​ឡេង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​លក់​ថ្នាំញៀន ស្នាក់នៅ​មិន​ពិត​ប្រាកដ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ​ខេត្ត​កំពង់ចាម​។ និង​ម្នាក់ទៀត​ ដោយ​មិនបាន​ប្រាប់​ឈ្មោះ ជា​អ្នក​រត់​ម៉ូតូ​កង់​បី។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១​ ដោយមាន​ចំនួន​១២​នាក់ បានចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ដែល​ស្មុគស្មាញ ​និង​សំបូរ​ទៅ​ដោយ​បទល្មើស ជាពិសេស គឺ​ថ្នាំញៀន​ជាដើម។​

ប្រភព​បន្ដ​ថា ​នៅពេល​សមត្ថកិច្ច​ល្បាត​មកដល់​ចំណុច​មុខ​ក្លិប​មី​ត​ណាយ ដោយ​មើល​ទៅ​រញ៉េរញ៉ៃ​ពេញ​ផ្លូវ ហើយ​មានការ​សង្ស័យ បាន​ធ្វើការ​ឆែកឆេរ​លើ​យុវជន​មួយចំនួន ហើយ​បាន​រកឃើញ ថ្នាំ​ញៀន នៅលើ​ជនសង្ស័យ​ខាងលើ ដោយ​ដាក់​ក្នុង​ហោប៉ៅ ​និង​កំប៉ុង​តូច ហើយ​សមត្ថកិច្ច​ឃាត់​ភ្លាមៗ​ផង​ដែរ។​

ជនសង្ស័យ​ បាន​សារភាពថា ខ្លួន​ពិតជា​អ្នក​ចែកចាយ​ថ្នាំញៀន​ពិត​ប្រាកដ​មែន ហើយ​ទើបនឹង​លក់​ដាច់​បាន​២​កញ្ចប់​ប៉ុណ្ណោះ។​

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu