Ad Code

អាសូរ​ក្មេង​ប្រុស​ពិការ​ម្នាក់ គ្រាន់​តែ​យក​ដុំ​ថ្ម​គប់​គេ​បន្តិច​សោះ​ ត្រូវ​ក្មេង​អាយុ​១១​ឆ្នាំ​ ​សម្លាប់​​​គួរ​ឲ្យ​សង្វេគ​



កំពង់ចាម ៖ កុមារា​ពិការ​អវយវៈ ​និង​ជា​មនុស្ស​គ​ថ្លង់​ម្នាក់ ​អាយុ​៧​ឆ្នាំ ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ ដោយសារ​ដើរ​ពុំ​រួច ស្រាប់តែ​ឃើញ​ជា​សព​ ចង.ក ​ទៅវិញ​។​ ទោះបី​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បែបនេះ​ក៏ដោយ វា​មិនអាច​ធ្វើឲ្យ​​សមត្ថកិច្ច​ជំនាញ​ជឿជាក់​បាន​ឡើយ រហូត​មាន​កា​រ​ស៊ើបអង្កេត​ និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជា​អនីតិជន​ដូចគ្នា​។​

ប៉ូលិស​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៥​ ខែ​មករា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០០​នាទី សមត្ថកិច្ច​នគរបាល​ទទួលបាន​ព័ត៌មាន​ និង​បណ្ដឹង​ពី​ ឈ្មោះ ជឹម សាវឿន ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម បានឲ្យ​ដឹងថា​ ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង ភេទ​ប្រុស​អាយុ​០៧​ឆ្នាំ (​មនុស្ស​គ​ថ្លង់​) ដែល​ត្រូវជា​ចៅ​របស់​គាត់ ​បាន​ចង.ក​ សម្លាប់​ខ្លួន​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃ​២៤​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១១​និង​០០។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ ​និង​បណ្ដឹង​ភ្លាម ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ប៉ុស្តិ៍​នគរបាល​ទ្រាន ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ បាន​សហការ​ធ្វើ​ការ​ស្រាវជ្រាវ​សព​ឃើញ​ថា ជា​ករណី​ឃាតកម្ម មិនមែន​អត្តឃាត​ទេ​។​

ក្នុង​ហេតុការណ៍​ខាង​លើ​នោះ​ដែរ ពេល​សមត្ថកិច្ច​ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ​រហូត​មក​ដល់​ថ្ងៃ​២៨ ​ខែ​មករា ​ឆ្នាំ​២០១៩ បាន​កំណត់​ជនសង្ស័យ​ម្នាក់​ ឈ្មោះ (​ថធ​) អាយុ​១១​ឆ្នាំ​ ភេទ​ប្រុស ​សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​វាល​គ្រៀល ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ហៅ​មក​សួរ​នាំ​នៅ​ចំពោះ​មុខ​អាណាព្យាបាល​(​ម្ដាយ​)។​

ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ ខ្លួន​បាន​ជិះ​កង់​ចេញពី​ចម្ការ​របស់ខ្លួន​ ចំណុច​ខាង​លើ ទំនប់​ត្រួយ​ចេក​ ឆ្ពោះ​មក​ផ្ទះ​របស់ខ្លួន​ នៅជាប់​របង​វត្ត​ទ្រាន​ ក៏បាន​ជួប​ជាមួយ ​ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង អាយុ​០៧​ឆ្នាំ​ ជា​មនុស្ស​គថ្លង់ ស្វិត​ជើង​ទាំងពីរ ​ដើរ​ដោយ​កង់​រុញ ពេលនោះ​ខ្លួន (​ជនសង្ស័យ​)​ក៏បាន​ឈប់​កង់ ហើយ​បាន​ធ្វើ​សកម្មភាព​លើក​បី​ ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង កាត់​ព្រៃ​ចុះទៅ​ដល់​ចំណុច​កើត​ហេតុ​ ក៏​យក​ខ្សែ​បំពង់​ទឹកត្នោត​ ពណ៌​ខ្មៅ​សរសៃ​តូច​ យក​ទៅ​ចង​រុំ ក ជនរងគ្រោះ ហើយ​អូស​ទៅ​ចំណុច​ព្រៃ​ ក្រោម​ដើម​សង្កែ ​រួច​ក៏​ធ្វើ​សកម្មភាព​កាន់​កន្ទុយ​ខ្សែ​​ឡើង​លើ ដើម​សង្កែ រឹត.ក​ ជនរងគ្រោះ​ប្រកាច់​ស្លាប់​ភ្លាមៗ។

ជនសង្ស័យ​បាន​បញ្ជាក់​ថា ​មូលហេតុ​បណ្ដាល​ឲ្យ​ខ្លួន​សម្លាប់​ជនរងគ្រោះ ព្រោះ​ខឹង​នឹង​ឈ្មោះ ម៉េង ហា៑ង កាលពី​៤​ថ្ងៃមុន ​បាន​យក​ដុំថ្ម​គប់​ជើង​ខ្លួន។

បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ដល់​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពង់ចាម​ហើយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ​ដោយ​ជនសង្ស័យ​ជា​អនីតិជន​មិនទាន់​គ្រប់​អាយុ​ត្រូវ​ឃុំខ្លួន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu