Ad Code

អធិការ​ស្រុក​ថ្មពួក ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​បានតែ​មាន់​និង​ម្ចាស់ផ្ទះ​ ឯ​អ្នកលេង​រត់​អស



បន្ទាយមានជ័យ ​៖​ ​​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយកន្លែង​នៅក្នុង​ឃុំ​គោក​រមៀត​នៃ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​អធិការ​បង្ក្រាប​បាន​កាល​រសៀល​ថ្ងៃទី​២៨ ​ខែមករា​ ឆ្នាំ​២០១៩​ បន្ទាប់ពី​​សង្វៀន​មួយ​នេះ ​បើក​លេង​ដោយ​ខុសច្បាប់។

លោក សៅ សារឿន អធិការ​នគរបាល​ស្រុក​ថ្មពួក​អោយដឹងថា ទីតាំង​វៀន​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ព្រំ សា​ខន ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ គោក​រមៀត ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះដែរ​ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​សម្ភារ: វត្ថុតាង​រួមមាន​ម៉ូតូ ចំនួន​18​គ្រឿង​_​មាន់​ជល់​ចំនួន​14​ក្បាល​_​អង្រុត​ក្រុង​មាន់​ចំនួន​17_​ សង្វៀន​ចំនួន​01​ឈុត​_​​ជញ្ជីង​ថ្លឹង​មាន់ ចំនួន​02_​នាឡិកា​ចំនួន​01_​កំណល់​អង្គុយ​ចំនួន​12_​តុ​អង្គុយ​ចំនួន​07_​ឧបករណ៍​ស្អំ​ចំនួន​01​ឈុត​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ចំណែក​អ្នកលេង​បាន​រត់គេច​ចេញពី​​សង្វៀន​ទាំង​ព្រលឹងចុងសក់​អស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu