Ad Code

ថ្ងៃទី​៦​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៧​ករណី​ ឃាត់​ជនសង្ស័យ​១៤​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន ​លើក​ទី៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន៧​ករណី ឃាត់​១៤​នាក់ (​ស្រី​២​នាក់​) វត្ថុតាង​ចាប់យក​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៣,៥៨​ក្រាម និង ១​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy)០,៣៦​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប រួមមាន ជួញដូរ​១​ករណី ឃាត់​១​នាក់ (​ស្រី ០​នាក់​) និង​ប្រើប្រាស់​៦​ករណី ឃាត់​១៣​នាក់ (​ស្រី​២​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​១៣​នាក់ ជួញដូរ​០​នាក់​/១​នាក់ និង​ប្រើប្រាស់​១៣​នាក់​/១៣​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ​៣​អង្គភាព រួមមាន Police : ៣​អង្គភាព ១ /មន្ទីរ​ ប្រើប្រាស់១​ករណី ឃាត់​៣​នាក់​។ ២ / បាត់ដំបង​ ជួញដូរ១​ករណី ឃាត់១​នាក់ ប្រើប្រាស់២​ករណី ឃាត់៤​នាក់ ចាប់យក​ice ៣,៥៨​ក្រាម និង​wy ០,៣៦​ក្រាម​។ ៣ / រាជធានី​ភ្នំពេញ​ ប្រើប្រាស់៣​ករណី ឃាត់៦​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ត​ដីកា​ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។

សម្ភារៈ​ចាប់យក រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធ​ខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ សរុប 92​ករណី ឃាត់​មនុស្ស 188​នាក់ ស្រី 18​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​)​ជួញដូរ រក្សា​ទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 51​ករណី ឃាត់ 105​នាក់ (​ស្រី 10​នាក់​) និង​ប្រើប្រាស់ 41​ករណី ឃាត់ 83​នាក់ (​ស្រី 8​នាក់​)។ អនុវត្ត​ដីកា​ 4​ដីកា ឃាត់ 4​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 195,0g និង112​កញ្ចប់ កញ្ឆា​ក្រៀម 16,59g៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu