Ad Code

ជនសង្ស័យ​៥​នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្ទាប់ ​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន



ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ជា​បន្តបន្ទាប់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន វេលា​ម៉ោង​២៣ និង​០០​នាទី នា​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ មុខ​អនុវិទ្យាល័យ​ព្រែក​ព្នៅ តាមផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ហេតុការណ៍​នេះ​ទី​១.​ឈ្មោះ ភិន តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្នល់កែង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកណ្តាល​។ ទី​២.​ឈ្មោះ ណាំ ឌឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រក​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្នល់កែង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកណ្តាល​។



សម្ភារៈ​ដកហូត​១.​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច​។ ២.​ម៉ូតូ​ម៉ាក Honda C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១S-១១៦៧ ចំនួន ០១​គ្រឿង​។ ​៣​ទូរស័ព្ទ​ចំនួន ០៣​គ្រឿង​។​ ៤.​ប្រាក់​ដុល្លារ​ចំនួន ២០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ១០០,០០០​រៀល​។ បន្ទាប់​មកដល់​វេលា​ម៉ោង​២៣ និង​៣០​នាទី សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទី​១.​ឈ្មោះ ស៊ឹម វឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ទី​២.​ឈ្មោះ ធី ម៉េង​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រក​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល​។ និង​ទី​៣.​ឈ្មោះ ជា កោ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រក​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

សម្ភារៈ​ដកហូត​១.​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច​។​ ២.​ម៉ូតូ​ម៉ាក ស៊ុយ​សូ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ១-១៤៧១ ចំនួន ០១​គ្រឿង​។​ ៣.​ទូរស័ព្ទ​ចំនួន ០១​គ្រឿង​។

សមត្ថកិច្ច​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ តាមផ្លូវ​ជាតិ​លេខ​៥ មុខ​អនុវិទ្យាល័យ​ព្រែក​ព្នៅ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ លុះដល់​វេលា​ម៉ោង ២៣ និង​០០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​១S-១១៦៧ ក្នុង​ទិស​ត្បូង​ទៅ​ជើង ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​យើង​ក៏​ធ្វើ​ការ​ឃាត់​ត្រួតពិនិត្យ រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច ភ្លាម​នោះ​កម្លាំង​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​២៣ និង​៣០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ០៣​នាក់ ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​សូ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ១-១៤៧១ ក្នុង​ទិស​ត្បូង​ទៅ​ជើង ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​យើង​ក៏​ធ្វើ​ការ​ឃាត់​ត្រួតពិនិត្យ រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ថង់​តូច ភ្លាម​នោះ​កម្លាំង​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ និង​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu