Ad Code

លើក​នេះ​ជនជាតិ​ចិន​ ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​៦៩​នាក់​ទៀតហើយ



ភ្នំពេញ ៖ ជា​ញឹកញាប់​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន តែង​បាន​សហការ​គ្នា​បង្ក្រាប​ជនជាតិ​ចិន​ដោយ​បណ្ដេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្ដ​បន្ទាប់ ​ហើយ​លើក​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៦៩​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជំរិត​តាម​អ៊ីន​ធើ​ណិ​ត ​ហើយ​ត្រូវ​បាន​បង្ក្រាប កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ តាម​ច្រកទ្វារ​អន្តរជាតិ​ពោធិចិនតុង តាម​ជើងយន្តហោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ជនជាតិ​ចិន​ចំនួន​៦៩​នាក់ ក្នុង​នោះ​មាន​ស្រី​១៨​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការ​បណ្ដេញ​ជន​ជាតិចិន​ប្រុស​-​ស្រី ចំនួន​៦៩​នាក់​ ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ក្រោយពី​ជនជាតិ​ចិន​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប្រទេស​ចិន រួម​សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ស៊ើប អង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ក្រាប​ចាប់​ខ្លួន​បាន ដោយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត។



ជនជាតិ​ចិន​ទាំង​៦៩​នាក់ ស្រី​ចំនួន​១៨​នាក់ ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា លើក​នេះ បន្ទាប់ពី នគរបាល​ចិន រួម​ជា​មួយ សមត្ថកិច្ច​ជំនាញ នាយកដ្ឋាន ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បាន កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​កន្លងមក នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត។ មកដល់ពេលនេះ ដោយ​សម្រេច​ពី​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ប្រទេស​ចិន បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៩​នាក់ ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ តាម​ជើងយន្តហោះ​ពិសេស របស់​ប្រទេស​ចិន លេខ​MF8666 និង លេខ​MF-8676 នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ តាម​ច្រកទ្វារ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ប្រតិបត្តិ​ការ​បណ្តេញ​ជ​ន​ជាតិចិន ទាំង​៦៩​នាក់ ស្រី​១៨​នាក់​ពេលនេះ ក្រោម​កិច្ចសហការ​រវាង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ជាមួយ នគរ​នាល​មកពី​ប្រទេស​ចិន ហើយ​ភាគី​ខាង​ប្រទេស​ចិន មក​ទទួល​ផ្ទាល់​តែម្តង ដើម្បី​នាំខ្លួន​ទៅ​បន្ត​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu