Ad Code

សមត្ថកិច្ច ​ស្វែងរក​ម្ចាស់​រថយន្ត​មែក​ស៊ឺដែ​ស ពណ៌​ខ្មៅ​ ដែល​ជន​មិន​ស្គាល់​មុខ ​យក​មក​ចត​ចោល​នៅ​បេនឡាន​ច្បារអំពៅ​



​ភ្នំពេញ ៖ យោង​តាម​សមត្ថកិច្ច​ ប្រចាំការ​នៅ​ស្នាក់​ការ​បេនឡាន​ច្បារអំពៅ​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​កាលពី​យប់​ថ្ងៃទី​២៨​មករា​នេះ ​មាន​ជន​មិន​ស្គាល់មុខ​ បាន​យក​រថយន្ត​មួយ​គ្រឿង​ ម៉ាក​មែក​ស៊ឺដែ​ស ពណ៌​ខ្មៅ​ ស៊េរី​ចាស់ ​យកមក​ចោត​ទុកចោល​ នៅ​បេនឡាន ​ដោយ​ពុំ​បាន​ផ្ញើ​នៅ​មន្ត្រី​ប្រចាំការ​ឡើយ​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​រថយន្ត​ខាងលើនេះ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A 35 86 ហើយ​នៅ​ក្នុង​រថយន្ត​ពុំ​មាន​របស់របរ​អ្វីដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ឡើយ​។​ ដូច្នេះ​ហើយ​សមត្ថកិច្ច​បា​ន​ប្រកាស​ស្វែងរក​ម្ចាស់​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ ​សូម​មក​ទំនាក់ទំនង​នៅ​ការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់ ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​ព្រមទាំង​នាំ​យក​លិខិតស្នាម​បញ្ជាក់​ពី​ការ​កាន់កាប់​រថយន្ត​នេះ​ផង​។​

គួរ​បញ្ជាក់​ថា ​កាលពី​យប់​ថ្ងៃទី​២៨​មករា​នេះ​ ជន​មិន​ស្គាល់មុខ​ បាន​រថយន្ត​នេះ ​មក​ចត​ចោល​នៅ​បេនឡាន​ផ្សារ​ច្បារអំពៅ​ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​មិន​មាន​ម្ចាស់​រថយន្ត​នៅ​ច្បារអំពៅ​ឡើយ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu