Ad Code

ក្លិប​នៅ​ថៃ និង​ម៉ាឡេស៊ី ចង់បាន​ខ្សែប្រយុទ្ធ រ៉ឹ​ម ប៊ុន​ហៀ​ង តែ​ត្រូវ​សាមីខ្លួន​ប្រកែក​



ខ្សែប្រយុទ្ធ រ៉ឹ​ម ប៊ុន​ហៀ​ង ដែល​ជា​ប្រធាន​ក្រុម​ប្រចាំ​ក្លិប​ក្រសួងការពារជាតិ និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ចរចា​ប្រាក់ខែ​ជាមួយ​ក្លិប​មួយ​នៅ​លី​គ​លំដាប់​ទី​២​ប្រទេស​ឥណ្ឌា ខណៈ​ថ្មីៗ​នេះ​រូបគេ​ក៏​មាន​ការចាប់អារម្មណ៍​ពី​ពី​ភ្នាក់ងារ​ទិញដូរ​កីឡាករ​នៅ​លី​គ​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ផងដែរ​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​។

កីឡាករ​រូប​នេះ​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រសួងការពារជាតិ បាន​ច្រើន​ជាង​គេ​នា​ពេល​កន្លងទៅ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន​។ រ៉ឹ​ម ប៊ុន​ហៀ​ង បាន​បញ្ជាក់​ថា «​ក្រៅពី​ក្លិប​នៅ​ឥណ្ឌា គេ​ទាក់ទង​មក​ខ្ញុំ ក៏​មាន​ក្លឹប​ថៃ និង​ម៉ាឡេស៊ី ទាក់ទង​ខ្ញុំ​ដែរ តែ​គេ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​តេស្ដ​សិន​។ អីចឹង​ក្លិប​ក្រសួងការពារជាតិ របស់ខ្ញុំ​អត់​អនុញ្ញាតិ​ទេ ព្រោះ​គេច​ង់​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​សិន ហើយ​ក្លឹប​ជា​អ្នក​ចំណាយ​ទៀត ចឹ​ង​ហើយ​បាន​ក្លឹប​អត់​ព្រម ព្រោះ​អត់​ប្រាកដ​ពួកគេ​ត្រូវការ និង​យក​យើង​ផង​»​។



យ៉ាង​ណា​ក្តី​កីឡាករ​ខាងលើ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ក្លិប​ដែល​ព្យាយាម​ទាក់ទង​មក​រូបគេ​នោះទេ ប៉ុន្តែ​រូបគេ​បាន​បញ្ជាក់​ថា ​ពេលនេះ​ខ្លួន​កំពុង​ផ្តោត​លើ​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​តែមួយ​មុខ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​ជាក់ស្តែង​ណាមួយ​ចំពោះ​ក្លិប​បរទេស​ដែល​ចង់បាន​ខ្លួន​គឺ​រង់ចាំ​ការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​ក្លិប​ជាមួយ​ពួកគេ​សិន​ថា​អាច​ឬ​មិនអាច​។

កីឡាករ​កម្ពស់​១,៧៨​ម៉ែត្រ​រូប​នេះ​ ធ្លាប់​ជា​សមាជិក​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត រហូតដល់​ឆ្នាំ​២០១៨ ដល់​បច្ចុប្បន្ន​រូបគេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​។ ម្ចាស់​អាវ​លេខ​១២​ប្រចាំ​ក្រុម​ធ្លាប់​បាន​កោះហៅ​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ​គឺ​ជំនាន់​លោក Lee Tae Hoon នៅ​ជា​គ្រូបង្វឹក​។ រូបគេ​ធ្លាប់​បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​២លើក​គឺ​នៅ​ឆ្នាំ​២០១៦​ និង ២០១៨ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu