Ad Code

សំបុត្រ​ គំរាមកំហែង​ជាមួយ​សារធាតុពុល Cyanide ត្រូវបាន​បញ្ជូនទៅ​ក្រុមហ៊ុន​ជប៉ុន



ប៉ូលិស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​ជប៉ុន​ចំនួន​៩​ដែល​រួមទាំង​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​និង​កាសែត​ផងដែរ​នោះ ​គឺ​បានទទួល​សំបុត្រ​គំរាមកំហែង​ដែលមាន​ផ្ទុក​ម្សៅ​ពណ៌​ស​ដែល​ត្រូវបាន​គេ​សង្ស័យថា​ជា​សារធាតុពុល Cyanide។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ AFP ថា សំបុត្រ​ទាំងនោះ​ត្រូវបាន​បញ្ជូន​ក្រោម​ឈ្មោះ​របស់​សមាជិក​ត្រូវ​ប្រហារជីវិត​របស់​ក្រុម Aum Shinrikyo ដែលជា​ក្រុម​សាសនា​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន​ឆ្នាំ​១៩៩៥​ក្នុង​ទីក្រុង​តូ​ក្យូ​ហើយ​ទាមទារ​ទឹកប្រាក់​ចំនួន​៣៥​លាន​វ៉ុ​ន (៣១,០០០​ដុល្លារ​) ជា bitcoin ។​

លោក​បាន​និយាយ​ដោយ​មិន​កំណត់​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន​ថា “​ក្រុមហ៊ុន​ឱសថ​ធំៗ​និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​បានទទួល​ស្រោមសំបុត្រ​ដែលមាន​លិខិត​គំរាមកំហែង​និង​សារធាតុ​ម្សៅ​ដែល​គេ​សង្ស័យថា​ជា​សារធាតុ Cyanide”​។​

បើ​យោងតាម​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា លិខិត​នោះបាន​និយាយថា “​ខ្ញុំ​នឹង​ផលិត​ឱសថ​ក្លែងក្លាយ​ដែល​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម Cyanide ហើយ​និង​ចែកចាយ​វា​”​។ លិខិត​នេះ​បាន​ព្រមាន​ថា សោកនាដកម្ម​មួយ​នឹង​កើតឡើង​ប្រសិនបើ​ប្រាក់​មិនត្រូវ​បាន​ផ្ទេរ​ឲ្យ​នៅត្រឹម​ថ្ងៃទី​២២​ខែកុម្ភៈ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ឈ្មោះ​នៅលើ​លិខិត​នោះ​ដែល​ត្រូវបាន​គេ​ទទួល​កាលពី​ថ្ងៃ​សុក្រ​គឺ​រួមមាន​ទាំង Shoko Asahara ផងដែរ​ដែលជា​មេដឹកនាំ​របស់​និកាយ​មួយ​ដែល​ត្រូវបាន​ប្រហារជីវិត​រួមជាមួយ​អ្នកមាន​ជំនឿ​ចំនួន​១២​នាក់​កាលពី​ខែកក្កដា​ឆ្នាំមុន​។​

កាសែត Asahi Shimbun បាន​រាយការណ៍​ថា ក្រោយមក​សារធាតុ​ម្សៅ​ពណ៌​ស​នោះ​ត្រូវបាន​គេ​អះអាងថា​ជា​ជាតិពុល Cyanide​។ កាសែត​នេះ​បាន​បន្ថែមថា ស្រោមសំបុត្រ​ស្រដៀង​គ្នា​នេះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីស្នាក់ការ​កណ្តាល​ក្រុង​តូ​ក្យូ​របស់​កាសែត Mainichi Shimbun ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu