Ad Code

Tiger Street Football Festival 2019 ឈាន​ចូល​វគ្គ​១៦​ក្រុម ​ចុងក្រោយ ​នៅ​មណ្ឌល​បាត់ដំបង​



​បាត់ដំបង ​៖​ ព្រឹត្តិការណ៍​ការប្រកួត​ពានរង្វាន់ Tiger Street Football Festival 2019 ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ជា​ ថ្ងៃទី​២​ បាន​ឈាន​ជើង​ចូល​វគ្គ​១៦​ក្រុម​ហើយ បន្ទាប់ពី​ធ្វើការ​ប្រកួត​ពេញ​មួយ​ព្រឹក ​ក្នុង​វគ្គ​៣២​ក្រុម​ ដើម្បី​ចម្រាញ់​យក តែ​៩​ក្រុម​ ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។

សម្រាប់​១៦​ក្រុម ​ដែល​ចម្រាញ់​ចេញ ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ទីលាន​ប្រកួត Tiger Street Football Festival 2019 នេះ ​គណៈកម្មការ ​ត្រូវ​ជ្រើសរើស​យកបាន​៨​ក្រុម​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​រាជ​ធានី​ភ្នំពេញ ចំណែក​មួយក្រុម​ទៀត គណៈកម្មការ ​ត្រូវ​ជ្រើសរើស​ចេញពី​ក្រុម​បាន​ចាញ់​ការប្រកួត ​នៃ​១៦​ក្រុម។

ការប្រកួត​រសៀល​នេះ​ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន ទើប​ដណ្ដើម​កៅអី​វគ្គ​៨​ក្រុម និង​ជើងឯក ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង។​

លើសពីនេះ ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​មានការ​ដាក់​តាំង​លក់ សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ីនធឺណិត ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth និង​ក្លិប​ទឹកកក​ដ៏​ពេញនិយម ​ដែល​មាន​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ច្រៀង​នៅ​នោះ។

អ្នកគាំទ្រ​ទាំងអស់ ​ក៏​ទទួល​បាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រាបៀ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់​(Tiger Crystal) ៦​ដប ទទួលបាន​គូ​ប៉ុង​១​សន្លឹក ហើយ​គូ​ប៉ុង​២​សន្លឹក ​ទទួលបាន​វ៉ែនតា​មួយ គូ​ប៉ុង​៣​សន្លឹក​ទទួល​បាន​អាវធំ​មួយ និង​គូ​ប៉ុង​៤​សន្លឹក​ ទទួលបាន​Speaker មួយ ទស្សនិកជន​អាច​ទទួលទាន​បណ្តើ​រ​ទស្សនា​ការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2019​។​

ក្រៅពី​ការប្រកួត​បាល់ទាត់ ដ៏​អស្ចារ្យ​នោះ​ នាពេល​រាត្រី យើង​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី កាន់តែ​ធំ​ជាង​មុន​ ឆាក​តន្ត្រី​កាន់តែ​ទំនើប ​និង​មាន​ក្លឹប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ នឹង​មាន​ការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​មាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា សួស វី​ហ្សា លោក សូ​ណូ លោក វង្ស តារា​រតនា Khmeng Khmer និង​ឌី​ជេ Maily ។ ហើយ​តារាចម្រៀង​ទាំងអស់​ បាន​លើកយក​សុទ្ធសឹង ជា​បទ​ញាក់ កន្ត្រាក់​អារម្មណ៍​ជាហេតុ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្ត​បាត់ដំបង​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ រីក​រាយ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី​។

ស្រា​បៀ​ថៃ​ហ្គ័​រ​ ជា​ស្រា​បៀ ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​ នៅ​ប្រ​ទស សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​ នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀ​ថៃ​ហ្គ័​រ​ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់ អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ ផ្នែក​រសជាតិ និង​គុណ​ភាព​។​

សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​ ៖ www.facebook.com/TigerBeerKH​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu