Ad Code

ផល សោ​ភ័​ណ្ឌ ជួប Eakaumnuay ខណៈ​មាស សារ៉ាក់ ជួប Superbass នៅ​សង្វៀន​Kubota​ស្ទឹងមានជ័យ​



​អ្នក​ប្រដាល់​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ (Eakaumnuay Chhor. Chhork amnuay) នា​យប់​ថ្ងៃ​សុក្រ​ទី​០១​ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​។​ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥ គីឡូក្រាម ។

អេក​អាំ​នួ​យ ជា​អ្នក​ប្រដាល់​ជើងចាស់​នៅ​ស្រុកថៃ ។ តាម​ប្រវត្តិ អេក​អាំ​នួ​យ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក​។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ លើក​នេះ​ជួប​ប្រកួត​ជាមួយ​ផល​សោ​ភ័​ណ្ឌ ប្រហែលជា​មានការ​លំបាក​បន្តិច​ហើយ ព្រោះ​សោ​ភ័​ណ្ឌ​មាន​បច្ចេកទេស​ល្អ កណ្តាប់ដៃ​រហ័ស ខ្លាំង ហើយ​កែង ក៏​មុត​ស្រួច​ទៀត ។​

ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​នេះ គឺ​មិនអាច​ថា គេ​ខ្សោយ​ជាង​សោ​ភ័​ណ្ឌ​នោះទេ ព្រោះ អេក​អាំ​នួ​យ គេ​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​យើង​ច្រើន​នាក់​ហើយ ដូចជា ឈឿន ឆៃ​ដែន ,​មឿ​ន សុខ​ហ៊ុ​ច​, ផាន់ គ្រាន់ ,​មាស ច័ន្ទ​មាន​, សេក គឹម​រួន​, សុខ សុវណ្ណ​, ហ៊ឹម សារ៉ាន់ , ទេស សំខាន់ ,​ឡៅ ចន្ទ្រា​...​ជាដើម ហើយ​គេ​មក​ប្រកួត​លើកចុងក្រោយ​នៅ​កម្ពុជា (២៦​មករា​២០១៩) គឺ​វាយ​ឈ្នះ មាស​សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ។​

បើតាម​លោក​Prosith Phramkeson អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយប្រាប់​អោយដឹងថា ” អេក​អាំ​នួ​យ​នេះ គេ​មិន​ធ្លាប់​ដែល​ជួប​ផល​សោ​ភ័​ណ្ឌ​ទេ​.......​ជា​ដៃគូ​ទី​១​របស់​ផល សោ​ភ័​ណ្ឌ​...” ។​

អេក​អាំ​នួ​យ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែលមាន​កណ្តាប់ដៃ​ខ្លាំង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​សឹងតែ​ជា​ខ្លា​ចាស់​ទៅហើយ ដោយមាន​ប្រវត្តិ​ប្រកួត​មិនតិចជាង​១០០​លើក​នោះទេ ។ តែ​ផល សោ​ភ័​ណ្ឌ គេ​ក៏មាន​ប្រវត្តិ​ប្រកួត​ច្រើន​ដែរ គឺ​ចំនួន​១៣៦​លើក ។ ក្នុងនោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២០​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤៤​លើក​។​សោ​ភ័​ណ្ឌ ខ្លាំង​កណ្តាប់ដៃ​និង​ទាត់ ។ តែ​ទោះជា​យ៉ាងណា សោ​ភ័​ណ្ឌ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ផល សោ​ភ័​ណ្ឌ និង អេក​អាំ​នួ​យ នេះ ? ។​

សូមបញ្ជាក់ថា ផល សោ​ភ័​ណ្ឌ គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ បាន​វាយ​ចាញ់​ជេន​វ៉េ​ត​(Janwat)​ដោយ​ពិន្ទុ នៅ​សង្វៀន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១១​មករា​២០១៩ ។

ចំពោះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ដែរ គឺ​ស៊ុប​ពើ​បាស ថ​.​ត គុត​ណា​ម​សៃ​(Superbass Thor.Tor Kudnamsai) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

មាស សារ៉ាក់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់វស្សា​ម្នាក់ ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​គេ ជួប​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ គឺ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ភេត រ៉ាវី (Petch Ravy) កាលពី​ថ្ងៃទី​២៨​ខែធ្នូ​២០១៨​កន្លងទៅនេះ ។

ស៊ុប​ពើ​បាស ដែលជា​គូ​របស់​មាស​សារ៉ាក់​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះឡើយ​ពីមុនមក ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ​។​គេ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​៦៦​លើក ដោយ​វាយ​ឈ្នះ​៥៣​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក​។​

មាស សារ៉ាក់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៦៦​លើក និង​ចាញ់​២១​លើក និង​ស្មើ​០២​លើក ។ សារ៉ាក់ គេ​មាន​ថ្វីដៃ និង​កែង ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​សារ៉ាក់ និង ស៊ុប​ពើ​បាស នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?

អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​អន់​តែមួយ​មុខ​ទេ គឺ​ប្រើតែ​កណ្តាប់ដៃ​ច្រើនជាង​ការប្រើ​កែង ជង្គង់ ម្ល៉ោះហើយ​ក្នុងការ​ប្រកួត គេ​ផ្តួល​គូប្រកួត​រាង​តឹង​បន្តិច ។ ជាក់ស្តែង​ដូចជា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ថេត រ៉ាវី កន្លងមក គឺ​សារ៉ាក់​ប្រកួត​បី​ទឹក​ដំបូង វាយ​ថៃ​ថេត រ៉ាវី អោយ​អាជ្ញាកណ្តាល​រាប់​៨ ទាំង​៣​ទឹក ដោយ​សារ៉ាក់​ប្រើ​កណ្តាប់ដៃ​ដាល់​ចំ​មុខ ដួល​ពីរដង និង​ដួល​ដោយសារ​កែង​ម្តង ។ តែ​សារ៉ាក់ ក៏​ប៊ិះ​តែ​នឹង​ចាញ់​ថេត រ៉ាវី វិញ​ដែរ​នៅ​ចុង​ទឹក​ទី​៣ និង​ដើម​ទឹក​ទី​៤ ដោយសារ​ត្រូវ ថេត រ៉ាវី ទាត់​អោយ​ខូចដៃ​ខាងឆ្វេង ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្តាល​រាប់​៨​ពីរដង​ហើយ មាស សារ៉ាក់ បាន​បន្ត​ការប្រកួត​បាន​រហូតដល់​ចប់​ទឹក​ទី​៥ ។

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ មាស សារ៉ាក់ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការឡើង​ប្រកួត​ជាមួយ​ស៊ុប​ពើ​បាស​នេះ ។ យ៉ាងណា សារ៉ាក់​អាច​ថា គេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ជា​លើក​ទី​៣ ដែល​គេ​ជួប​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ ។ ចាំមើល រវាង​មាស សារ៉ាក់ និង​អ្នក​ប្រដាល់​ថៃ ស៊ុប​ពើ​បាស តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​
ដោយឡែក ក្នុងការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ នឹង​ជួប​ប្រកួត​ជាមួយ​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu