ភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPOជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយរបស់ទូរស័ព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែលOPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើឲ្យម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក៥នាទីនិយាយ២ម៉ោង។ គួររម្លឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿនVOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។
F9 មាន៤ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀតគឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស(Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុងវីឌីអូថ្មីពីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុនOPPOទៀតផង។
វីដេអូ « Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9ឲ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green)ធ្វើអោយអស់ពីស្តុកតែម្តង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មីដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី២០ខែធ្នូឆ្នាំ ២០១៨ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នឹងទទួលបានប័ណ្ណធានាលើអេក្រង់ ដែលមានសុពលភាព៦ខែគិតចាប់ពី ថ្ងៃ ដែលបានជាវ។
ប្រសិនបើអេក្រង់មានការបែកបាក់ ឬ ខូចខាត អតិថិជនអាចប្រើប័ណ្ណធានាអេក្រង់នេះដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បាន ចំនួនមួយដងដោយមិនគិត ថ្លៃ ពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។
មើលមុខងារ ស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖ អេក្រង់បែបដំណក់ទឹក (Water drop Screen)ទំហំ ៦,៣ អ៊ិញ FullHD+ ។ រចនាស្រោប ស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មីដែលពណ៌នេះប្រៀបដូចជាត្បូងមរកត ។ថាមពលថ្មទំហំធំ ៣៥០០ មីលីអំពែ។ បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទីនិយាយ បាន ២ ម៉ោង។ បច្ចេកវិទ្យា AI Beauty 2.1 ដែល ធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត
។ បច្ចេកវិទ្យាដោះសោរដោយការ ស្គែន មុខ (Facial Unlock)។ កាមេរ៉ាមុខ ២៥ មេហ្គាភិចសែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចសែល ។ ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការAndroid 8.1 មានRam 6GB និង មេម៉ូរី 64GB។
ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPOបានហក់សន្ទុះលក់ដាច់ខ្លាំងបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះលើទីផ្សារអន្តរជាតិ។ចំណែកឯក្នុងប្រទេសកម្ពុជាវិញក៏មិនអន់ដែររហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផងដូច្នេះហើយបានជាមានពេលខ្លះOPPOបើកការកម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ។យ៉ាងណាមិញយើងចាំមើលថាOPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែលOPPO F9 ទទួលបានការជោគជ័យរួចមកហើយ៕
Source: Kampuchea Thmey Daily
0 Comments