Ad Code

បុរស​ជនជាតិ​កូរ៉េ​ ដែល​ជា​អ្នក​មគ្គទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ បាន​ទះ​មគ្គទេសក៍​ភាសា​ចិន​២​កំផ្លៀង​ដោយសារ​ទំនាស់​ពាក្យ​សម្តី



សៀមរាប ​៖ ​បុរស​ជា​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ ត្រូវ​បាន បុរស​ជនជាតិ​កូរ៉េ​ដែលជា​អ្នកបកប្រែ​បន្ត​មគ្គទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ ទះ​២​កំផ្លៀង ដោយសារ​ទំនាស់​ពាក្យ​សម្តី​និង​គ្នា​។

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល ១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំនុច​ប្រាសាទតាព្រហ្ម ស្ថិតនៅ​ភូមិរហាល សង្កាត់នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ អនុវត្តន៍​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា មួយ​កើតឡើង​ដោយ​ជនជាតិ​កូរ៉េ ម្នាក់​បាន​ទះកំភ្លៀង​ទៅលើ​មុខ​របស់​ជនរងគ្រោះ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​ម្នាក់​ចំនួន មួយ​ឬ​ពីរ​ដៃ​។



លោក​បន្ត​ថា ជនបង្ក​ឈ្មោះ SHIN JUNSEOB ភេទ ប្រុស​អាយុ​៤១​ឆ្នាំ ជនជាតិ កូរ៉េ មុខរបរ​អ្នកបកប្រែ​បន្ត​មគ្គុទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ិ​ន ហ៊ូ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​។

លោក​បន្ត​ថា​ មូលហេតុ ដែល​ឈាន​ដល់​ការ​វ៉ៃ​នេះ​ គឺ​ដោយសារ​ទំនាស់​ពាក្យសំដី​។​ បច្ចុប្បន្ន​ភាគី​ទាំងសងខាង​បាន​ធ្វើ​ការ​សម្របសម្រួល​បញ្ចប់រឿង​ដោយ​ព្រម​បង់​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០០​ដុល្លារ​។ ​ទាក់ទិន​នឹង​ករណី​នេះ​ដែរ​ គេ​បាន​រិះគន់​ទៅលើ​មន្ទីរ​ទេសចរណ៍ ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​នាំ​ភ្ញៀវ​ទេសចរណ៍​និង​មក​ធ្វើជា​មគ្គទេសក៍​ទេសចរណ៍ ជំនួស​ខ្មែរ​យើង​បាន​យ៉ាង​ស្រួល​។ ដែល​ប្រការ​ទាំងនេះ​ វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ដល់​មគ្គទេសក៍​ជា​ច្រើន​រូប​។ ប្រភព​បន្តថា ការ​ដែរ​មន្ទីរ​ជំនាញ​គេ​ធ្វើបែប​នេះ​ គឺ​ដើម្បី​តែ​ប្រយោជន៍​តែប៉ុណ្ណោះ​។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ ​មិនអាច​សុំ​ការ​ពន្យល់​ពី​លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានទេ​នៅ​រសៀល​ថ្ងៃទី​១១ ​ខែកុម្ភៈ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu