Ad Code

រដ្ឋាភិបាល​ម៉ាឡេស៊ី អគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​អន្តរាគមន៍​ដោះលែង​ជនជាតិ ម៉ាឡេស៊ី​៤៧ នាក់​ចេញពី​ពន្ធនាគារ



ភ្នំពេញ ៖ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ថ្លែង​នូវ​ការ​អគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែល​ផ្តល់​អន្តរាគមន៍​ដោះលែង​ជនជាតិ ម៉ាឡេស៊ី​៤៧ នាក់​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ កាលពីពេល​កន្លងមក​នេះ។



តំណាង​ម៉ាឡេស៊ី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ព្រមទាំង​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ចំពោះ​ការផ្តល់​បទ​អន្តរាគមន៍​ដល់​ជនជាតិ​ម៉ាឡេស៊ី ៤៧​នាក់ ឲ្យ​រួចផុត ពី​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ ក្នុងករណី​ឆបោក និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ តាម​សេចក្តីសម្រេច​របស់​តុលាការ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយពី​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ។



សូមបញ្ជាក់​ផងដែរ​ថា ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ មានជ័យ លោក​ឧ​ត្ត​ម​អគ្គានុរក្ស​២ លោក​អ៊ុង ស៊ី​ផាន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​ បានចេញ​លិខិត​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៤៧​នាក់ ដោយ​អនុវត្តតាម​ដីការ​បង្គាប់​អោយ​ដោះលែង លេខ ១២ ដល​/​ឆ ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​នៅ​ចន្លោះ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ក្រុង ខេត្តបន្ទាយមានជ័យ ជាប់ចោទ​ពីបទ ឆបោក បើក​កន្លែង​ល្បែងស៊ីសង ការកាន់កាប់​ល្បែងស៊ីសង​និង​ចាត់ចែង​ល្បែងស៊ីសង គិតពី​ថ្ងៃ​ចាប់ ១១ ខែធ្នូ ២០១៨ ឬ​ឃុំខ្លួន ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨។ បច្ចុប្បន្ន​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu